​ប៉ូលិស​ឃាត់ខ្លួន​ឃាតករ កាប់​ឪពុក​ស្លាប់ និង​កូនស្រី របួសធ្ងន់ បាន​ហើយ​

​កំពត: ក្រោយ​បើក​ការស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ លើ​ករណី​ឃាតកម្ម កាប់​និ​វាយ​សម្លាប់ បុរស​ម្នាក់ និង​កូនស្រី រងរបួស​រួចមក នៅ​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ កម្លាំង​ជំនាញ​នគរបាល​ខេត្តកំពត បាន​ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ដោយ​ករណី​ឃាត​កម្មនេះ បណ្ដាលមកពី​ជម្លោះ​រឿង​ព្រំដី រវាង​គ្រួសារ​ជនរងគ្រោះ និង​ជនបង្ក​។​

​ជនសង្ស័យ ឈ្មោះ ភឹម ផន អាយុ​៤៧​ឆ្នាំ ទីលំនៅ​ភូមិ​ធ្នុង ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ត្រូវជា​បងប្អូនជីដូន​មួយ ជាមួយ​ជនរងគ្រោះ​។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ប្រហែល ៤ ឬ ៥​ថ្ងៃ មុនពេល​កើតហេតុ ជនដៃដល់​បាន​មានទំនាស់ ជាមួយ​ជនរងគ្រោះ រឿង​ព្រំដី ដោយបាន​កាន់​ពូថៅ ទៅរក​កាប់​ជនរងគ្រោះ ម្តង​រួចមកហើយ ក៏ប៉ុន្តែ​ត្រូវ​បានកូន និង​ប្រពន្ធ​ជនរងគ្រោះ រារាំង​ទាន់​។​

​លោក គង់ សុខន ប្រធានការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្តកំពត បាន​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ បាន​ស្រាវជ្រាវ ប្រមូល​វត្ថុតាង និង​ស៊ើបសួរ អ្នក​ដែល​រស់នៅ​ជិតខាង​ផ្ទះ​ជនរងគ្រោះ​រួចមក  សមត្ថកិច្ច​ជំនាញ បានកំណត់​មុខសញ្ញា​ជនល្មើស រហូត​ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ម្នាក់​។​

​លោក​បាន​បន្តទៀតថា ពេល​ឃាត់ខ្លួន លោក​បាន​ពិនិត្យឃើញ មាន​ឈាម​ប្រឡាក់​ជាប់​ម្រាមដៃ​ជនសង្ស័យ ទើប​លោក​បាន សូម​គោលការណ៍​ពី​លោកស្នងការ​នគរបាល​ខេត្ត ហើយ​លោកស្នងការ ក៏​បញ្ជា​ឲ្យ​នាំខ្លួន​ជនសង្ស័យ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ​បន្ត​។ ប៉ុន្តែ​ជនសង្ស័យ បាន​និយាយថា ខ្លួន​មិនបាន​សម្លាប់ ជនរងគ្រោះ​ទេ តែ​ខ្លួន (​ជនសង្ស័យ​) គ្រាន់តែ​ហៅ បក្ខពួក​មក​ប្លន់​សម្លាប់ ជនរងគ្រោះ ដោយ​ខ្លួន​មិនបាន​ចូលទៅ​ផ្ទះ សម្លាប់ ជនរងគ្រោះ​នោះទេ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​មនុស្សឃាត​នេះ បានកើត​ឡើង កាលពី​ម៉ោង ៦​និង​២០​នាទី ព្រលប់ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅផ្ទះ​ជនរងគ្រោះ ស្ថិត​ក្នុងភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុ​កំពង់ត្រាច ខេត្តកំពត​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ជា​ឪពុក​ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ លប​កាប់ និង​វាយ​បណ្តាល​ឲ្យ​ស្លាប់​នោះ ឈ្មោះ​ផឹ​ម ខន អាយុ​៥៧​ឆ្នាំ និង​កូនស្រី ឈ្មោះ​ហ៊ុយ ធូ អាយុ​៣៤​ឆ្នាំ រងរបួស​ធ្ងន់​។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។​

​មន្ត្រីនគរបាល ស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ត្រូវ​ជនសង្ស័យ ឆ្មក់​ចូលទៅ​ធ្វើឃាត ដោយ​ប្រើ​កាំបិត​កាប់ និង​វាយ បណ្តាល​ឲ្យ​ជនរងគ្រោះ​
​ជា​ឪពុក​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​កូនស្រី របួសធ្ងន់ ត្រូវបាន​ដឹកនាំ​យកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច ។​

​មន្ត្រី​ដដែល បាន​បន្តថា ជនរងគ្រោះ ធ្លាប់មាន​ទំនាស់​ជាមួយ អ្នកភូមិ​ជាមួយគ្នា កន្លងមក​។ តាម​ការសន្និដ្ឋាន​ជាបឋម នេះ​ជា​ករណី​ឃាតកម្ម​ច្រើនជាង ហើយ​
​កម្លាំង​សមត្ថកិច្ច ក៏បាន​និង​កំពុងតែ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ជនដៃដល់ ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស តាមច្បាប់ និង​ផ្តល់​យុត្តិធម៌ ដល់​ជនរងគ្រោះ ដែល​ស្លាប់ និង​របួស​៕V​/S

​ប៉ូលិស​ឃាត់ខ្លួន​ឃាតករ កាប់​ឪពុក​ស្លាប់ និង​កូនស្រី របួសធ្ងន់ បាន​ហើយ​

​ប៉ូលិស​ឃាត់ខ្លួន​ឃាតករ កាប់​ឪពុក​ស្លាប់ និង​កូនស្រី របួសធ្ងន់ បាន​ហើយ​

​ប៉ូលិស​ឃាត់ខ្លួន​ឃាតករ កាប់​ឪពុក​ស្លាប់ និង​កូនស្រី របួសធ្ងន់ បាន​ហើយ​