​ប៉ូលិសអន្តោប្រវេសន៍ ឃាត់​ជនជាតិ​វៀតណាម ចូលមក​ធ្វី​កម្មករ​ខុសច្បាប់ បាន​៧​នាក់ នៅ​ក្រុង​បាវិត​

ស្វាយរៀង: នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក គង់ សំអឿន ស្នងការរង​ទទួល​ផ្នែក​អន្តោប្រវេសន៍ សហការ​ជាមួយ កំលាំង​នគ​បាល​អធិការដ្ឋាន ក្រុង​បាវិត បាន​ចុះ​ឆែកឆេរ​ការដ្ឋាន​សំណង់ ចំនួន​២​កន្លែង និង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម បាន​៧​នាក់ ក្នុងនោះ​២​នាក់ មាន​ប៉ាស្ព័រ ៥​នាក់​ពុំមាន​លិខិតស្នាម​នោះទេ​។

​ទីតាំង​ទី​១.​គឺ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ឃាត់ខ្លួន​បាន​៥​នាក់ ជនជាតិ​វៀតណាម និង​ទី​តាំងទី​២ ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ បាន​រកឃើញ​ជន​វៀតណាម​ចំនួន​២​នាក់ សរុប​ចំនួន​៧​នាក់ ក្នុងនោះ​មាន​ប៉ាស្ព័រ​២​នាក់ គ្មាន​ប៉ាស្ព័រ​៥​នាក់ ហើយ​ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​៖ កម្មករ​ដែល​គ្មាន​ប៉ាស្ព័រ​ចំនួន​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​រៀប​ចំ​ឯកសារ បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​។ ចំពោះ​២​នាក់​ទៀត ដែល​មានតែ​ប៉ាស្ព័រ ដោយ​ពុំមាន​ឯកសារ​គ្រប់គ្រាន់​នោះ ត្រូវបាន​ផាកពិន័យ ទៅ​តា​នីតិវិធី​ច្បាប់​។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៥ កន្លងទៅនេះ សមត្ថកិច្ច​យើង ក៏បាន​ចុះ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​រោងចក្រ​កំពុង​សាងសង់​សំណង់ សាន់​ហ្វេ​ន ចំនួន​៣២​នាក់​ផង ហើយ​ក្នុងនោះ មាន​ជនជាតិ​ចិន​ចំនួន​៥​នាក់ និង​ជនជាតិ​វៀ​មណា​ម ២៧​នាក់​។ ក្នុងចំណោម​នោះ ២៧​នាក់ មាន​ប៉ាស្ព័រ​២១​នាក់ ប្រភេទ​ទេសចរណ៍ (​ប្រភេទ E) ប៉ុណ្ណោះ ហើយ​៦​នាក់​ទៀត ពុំមាន​លិខិតស្នាម​អ្វី​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច រៀបចំ​ឯកសារ ដើម្បី​បញ្ជូនទៅ​ប្រទេស​ដើម​វិញ តាម​ច្រកទ្វា​អន្តរជាតិ​ព្រំដែន​បាវិត​៕V/S