ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក រងរបួស​ធ្ងន់​ស្រាល​២​នាក់​

ភ្នំពេញ: មនុស្ស​២​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​បង្កឡើង​ដោយ​ម៉ូតូ ១​គ្រឿង​បើកឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏ត្រូវ​ម៉ូតូ​១​គ្រឿង​ទៀត​មក​បុក​ពេញទំហឹង​​តែម្តង​។​ដែល​គ្រោះថ្នាក់​នេះ​បាន​កើតលើង នៅវេលា​ម៉ោង​ម៉ោង​ជិត​១២ ថ្ងៃត្រង់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៥​នេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​១​ភូមិ​សាមគ្គី​សង្កាត់​​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​

ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក រងរបួស​ធ្ងន់​ស្រាល​២​នាក់​

​សមត្ថកិច្ច​ថា​ជន​ទាំង​២​ដែល​ជិះ​បុក​គ្នា​នោះ​មានឈ្មោះ​ឃឹម យឿន ភេទ​ប្រុស អាយុ​៥៨ឆ្នាំ​ទីលំនៅ​ផ្ទះជួល​ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ មុខរបរ​រត់​ម៉ូតូឌុប​ជិះ​តូ​ម៉ាក​CT-100កូរ៉េ​ពណ៌ ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1M-0491 ឆ្លងផ្លូវ​ពី​លិចទៅ​កើត​.ស្រាប់តែ​មក​បុក​គ្នា​ជាមួយ​ភាគី​ខាង​ម៉ូតូ ម៉ាក​ហុងដា គុប​៩០​ពណ៌​ទឹកប៊ិច​គ្មាន​ស្លាកលេខ ឈ្មោះ វឺ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ផ្សារ​តូច សង្កាត់​ឬ​ស្សី​កែវខណ្ឌ​ឬ​ស្សី​កែ មុខរបរ​កម្ម​ករលា​ង​រថយន្ត បើក​មរ​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង​។​

ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក រងរបួស​ធ្ងន់​ស្រាល​២​នាក់​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ឬ​ស្សី​កែវ​បាន​អន្តរាគមន៍​បញ្ជូន​ជនរងគ្រោះទៅកាន់​មន្ទីរ​ដើម្បី​ព្យាបាល​របួស​។ ចំណែក​ម៉ូតូ​ទាំង​២ ត្រូវបាន​យកមករក្សាទុក​ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា​តាមច្បាប់​៕​R