នី​ខូ​ឡា សេ តួ​ប្រុស​ក្នុង​រឿង «​ប៉ូលិស ឈិន​ឡុង​» បកស្រាយ​រឿង​ពាក្យ​ចចាមអារ៉ាម

​ចាប់តាំងពី​ពេលដែល​តារា​សម្តែង​ហុងកុង​ដ៏​ល្បីឈ្មោះ​លោក Nicholas Tse និង នាង Faye Wong ផ្សះផ្សា​ទំនាក់ទំនង​ស្នេហា​គ្នា​ឡើងវិញ ពាក្យ​ចចាមអារ៉ាម​ការរៀប​អាពាហ៍ពិពាហ៍​អ្នក​ទាំងពីរ​បាន​បង្កឡើង​ពាសពេញ​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត។​

នី​ខូ​ឡា សេ តួ​ប្រុស​ក្នុង​រឿង «​ប៉ូលិស ឈិន​ឡុង​» បកស្រាយ​រឿង​ពាក្យ​ចចាមអារ៉ាម

បុគ្គលិក​ក្រុមហ៊ុន​រៀបចំ​គម្រោង​រៀប​អាពាហ៍ពិពាហ៍​មួយរូប​បាន​ប្រាប់ថា Nicholas និង Faye នឹង​ភ្ជាប់​ចំណងអាពាហ៍ពិពាហ៍​នៅ​ខេត្ត Yunnan ហើយ​រូបគេ​ថែមទាំង​មាន​រូបថត​បញ្ជា​ក់ទៀត ប៉ុន្តែ​គ្រាន់​ពុំទាន់​ជាក់លាក់​ច្បាស់ការ ។ កាលពី​ឆ្នាំមុន លោក Nicholas ធ្លាប់​និយាយថា​លោក​នឹង​ធ្វើដំណើរ​កម្សាន្ត​នៅ Dali ក្នុង​ខេត្ត Yunnan ព្រោះ​នាង Faye មាន​វីឡា​ផ្ទាល់ខ្លួន​មួយ​នៅ​ទីនោះ ដែលជា​ហេតុ​មួយ​ធ្វើ​ឲ្យ​ពាក្យ​ចចាមអារ៉ាម​នេះ​លេចឡើង​ឥឡូវនេះ ។​

នី​ខូ​ឡា សេ តួ​ប្រុស​ក្នុង​រឿង «​ប៉ូលិស ឈិន​ឡុង​» បកស្រាយ​រឿង​ពាក្យ​ចចាមអារ៉ាម

យ៉ាងណាក្តី លោក Mani Fok អ្នកគ្រប់គ្រង​លោក Nicholas បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​នេះ ដោយ​និយាយថា ពួកលោក​មិន​ឆ្លើយតប​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​មិន​ពិត​នោះទេ ៕
​ថា​វរិ​ទ្ធ​