ត្រួសៗ​ពី​តារា​ចម្រៀង ៤ រូប មាន​មុខ​សម្ដែង​ជា​តួ​ឯក​ភាពយន្ត​ក្នុង​ឆ្នាំ ២០១៥

ត្រួសៗ​ពី​តារា​ចម្រៀង ៤ រូប មាន​មុខ​សម្ដែង​ជា​តួ​ឯក​ភាពយន្ត​ក្នុង​ឆ្នាំ ២០១៥

តារា​ចម្រៀង​មួយ​ចំនួន បាន​ងាក​មក​ថត​ភាពយន្ត​វិញ​ម្ដង​ក្នុង​ឆ្នាំ ២០១៥ ដែល​ជា​ការ​បង្កើន​ប្រជាប្រិយភាព ហើយ​ក៏​ជា​ប្រភព​ចំណូល​បន្ថែម​សម្រាប់​ពួក​គេ​ផង​ដែរ។ តើ​មាន​តារា​រូប​ណា​ខ្លះ?

 

១. គៀត សុវណ្ណឡាង៖ ជា​តារា​ចម្រៀង​មាន​ប្រចាំ​ផលិតកម្ម ភ្លេង​រី​ខត ដូច​គ្នា​ដែរ ហើយ​ទើប​ទទួល​តំណែង​ឯក​ក្នុង​រឿង “ម៉ែ​ដោះ​ក្រមុំ” របស់​ផលិតកម្ម LD ដែល​ត្រៀម​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ ETV។ នាង​ក៏​ធ្លាប់​ជា​តារា​សម្ដែង​ផង​ដែរ មុន​ពេល​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​មួយ​នេះ។

 

ត្រួសៗ​ពី​តារា​ចម្រៀង ៤ រូប មាន​មុខ​សម្ដែង​ជា​តួ​ឯក​ភាពយន្ត​ក្នុង​ឆ្នាំ ២០១៥

 

២. ឈិត សុវណ្ណបញ្ញា៖ ជា​តារា​​ចម្រៀង​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស ហើយ​បាន​ក្លាយ​ជា​តួ​ឯក​ក្នុង​រឿង “ទេសចរណ៍​ឋាន​នរក” របស់​ផលិតកម្ម Vcine Picture Productionជាមួយ​តារា​សម្ដែង អេឡិច ហ្ស៊ូរ៉ា ដោយ​រំពឹង​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​មិន​ខាន។

 

ត្រួសៗ​ពី​តារា​ចម្រៀង ៤ រូប មាន​មុខ​សម្ដែង​ជា​តួ​ឯក​ភាពយន្ត​ក្នុង​ឆ្នាំ ២០១៥

 

៣. លាង សុផាឡែន៖ ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ភ្លេង​រី​ខត បាន​ចូលរួម​សម្ដែង​ជា​តួ​ឯក​ដោយ​មិន​យក​កម្រៃ​ក្នុង​រឿង “ផ្លូវ” របស់​សម្ព័ន្ធ​យុវផលិតករ​ភាពយន្ត​វ័យ​ក្មេង​ហៅ​កាត់​ថា Z-way Cambodia ដែល​ទើប​បញ្ចប់​ដំណើរ​ការ​ថត​ថ្មីៗ​នេះ ក្រោម​ការ​ដឹក​នាំ​របស់​យុវជន វណ្ណ ស៊ីដារ៉ូ។

 

ត្រួសៗ​ពី​តារា​ចម្រៀង ៤ រូប មាន​មុខ​សម្ដែង​ជា​តួ​ឯក​ភាពយន្ត​ក្នុង​ឆ្នាំ ២០១៥

 

៤. កែវ វាសនា៖ បន្ទាប់​ពី​សម្រេច​ចាកចេញ​ពី​ផលិតកម្ម សាន់ដេ ហើយ​ទៅ​រួមរស់​ក្រោម​ដំបូល​ផលិតកម្ម ថោន តារា​ចម្រៀង​រូប​នេះ ក៏​មាន​ឱកាស​បាន​ចូលរួម​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង “ល្បុក្កតោ​ចម្លែក” របស់​ផលិតកម្ម Z- Entertainment ទៀត​ផង។ ជាមួយ​គ្នា​នោះ កែវ វាសនា និយាយ​តាម​រយៈ​វីដេអូ​មួយ​ថា ការ​សម្ដែង​មាន​របួស​តិចតួច គឺ​អាច​ទទួល​យក​បាន៕

 

ត្រួសៗ​ពី​តារា​ចម្រៀង ៤ រូប មាន​មុខ​សម្ដែង​ជា​តួ​ឯក​ភាពយន្ត​ក្នុង​ឆ្នាំ ២០១៥

 

អត្ថបទ៖ សំ ជំនាញ