​វៀតណាម​បង្កើន​យោធា​ក្នុងការ​ទប់ស្កាត់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

​វៀតណាម​៖​មន្ត្រីជាន់ខ្ពស់​វៀតណាម​បាន​និយាយថា វៀតណាម​កំពុង​បង្កើន​យោធា និង​អាវុធ​របស់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​គោលបំណង​ទប់ស្កាត់​ការឈ្លានពាន​ពី​ប្រទេសជិតខាង ខណៈ​ភាព​តានតឹង​កំពុង​កើតឡើង​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោងតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​។​

​មន្ត្រីជាន់ខ្ពស់​វៀតណាម​បាន​បន្ថែមថា វីរជន​វៀតណាម​បច្ចុប្បន្ន​ប្រមាណ​៣០៨​នាក់ កំពុង​ការពារ​នៅ​ភាគ​ខាងជើង​តំបន់ភ្នំ​វៀតណាម​។ មន្ត្រីជាន់ខ្ពស់​វៀតណាម​បាន​បញ្ជាក់ថា ប្រទេស​ចិន​និង​វៀតណាម​បាន​បង្ហូរឈាម​ជាមួយគ្នា នៅ​សមុទ្រ​ចិន​ខាងត្បូង ស្ថិតនៅ​កោះ​Spratly និង​កោះ​Paracel តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ​។ មន្ត្រី​ដដែល​បញ្ជាក់ថា បច្ចុប្បន្ន​យុទ្ធសាស្ត្រ​របស់​វៀតណាម​គឺ​ចង់​មានការ​ត្រៀមប្រយុទ្ធ​ខ្ពស់ និង​ត្រៀម​ឥរិយាបថ​ទប់ស្កាត់​ការវាយប្រហារ​ពី​ប្រទេសជិតខាង​ក្នុង​រយៈពេល​ដ៏​ខ្លី​។ 

​យ៉ាងណាក៏ដោយ​ប្រទេស​វៀតណាម​កំពុង​ស្វែងរក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ពី​រុស្ស៊ី ហើយក៏​កំពុង ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផងដែរ ដើម្បី​ទិញ​យន្តហោះ​ចម្បាំង និង​យន្តហោះ​ល្បាត​សមុទ្រ ដើម្បី​ទប់ទល់​សត្រូវ​ផងដែរ​៕

​វៀតណាម​បង្កើន​យោធា​ក្នុងការ​ទប់ស្កាត់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​