​រុស្ស៊ី​-​អាមេរិក​នៅតែមាន​គំនិត​ផ្ទុយគ្នា​ចំពោះ​ដំណោះស្រាយ​នៅ​ស៊ី​រី​

ម៉ូស្គូ​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​ថ្លែងថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង​វា​ស៊ីន​តោន​នៅតែ​គំនិត​ផ្ទុយគ្នា​ជាច្រើន​ទាក់ទង​នឹង​ការស្វែងរក​ដំណោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស ស៊ី​រី​។ នេះ​បើ​យោងតាម​សារព័ត៌មាន Reuters​។​

​លោកស្រី Zakharova បាន​បន្ថែមថា រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov គ្រោង​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នៅក្នុង​ទីក្រុង ញ៉ូ​វយ​កនៅ​ថ្ងៃ​សុក្រ​ខាងមុខ ទាក់ទង​នឹង​ការ​ដំណោះស្រាយ​វិបត្តិ​នៅ​ស៊ី​រី​។​

​គួរ​បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក និង​រុស្ស៊ី កាលពី​ថ្ងៃទី​១៥ ខែធ្នូ​កន្លងទៅនេះ​បាន​ជួបប្រជុំ​ពិភាក្សាគ្នា​ដើម្បី​ស្វែងរក​សន្តិភាព​ដល់​ប្រទេស​ស៊ី​រី ដែល​កំពុងមាន​សង្គ្រាម​រ៉ាំ​រៃ និង​ស្ថិតក្រោម​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ISIS៕

​រុស្ស៊ី​-​អាមេរិក​នៅតែមាន​គំនិត​ផ្ទុយគ្នា​ចំពោះ​ដំណោះស្រាយ​នៅ​ស៊ី​រី​