តើ​ Barca អាច​ស៊ី​ក្រុម​ខ្លាំង​អាស៊ី Guangzhou ​បាន​អត់​ល្ងាច​នេះ?


តើ​ Barca អាច​ស៊ី​ក្រុម​ខ្លាំង​អាស៊ី Guangzhou ​បាន​អត់​ល្ងាច​នេះ?

​​ក្រុម​ FC Barcelona ​ម្ចាស់​ជើង​ឯក​អឺរ៉ុប​​ នឹង​ត្រូវ​ប៉ះ​ក្រុម​ជើង​ឯក​អាស៊ី​របស់​ចិន​ Guangzhou Evergrande ​ក្នុង​ការ​ប្រកួត​ FIFA Club World Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន ​International Stadium Yokohama ​ប្រទេស​ជប៉ុន នា​វេលា​ម៉ោង​០៥:៣០​នាទី​ល្ងាច​នេះ។

 

តើ​ Barca អាច​ស៊ី​ក្រុម​ខ្លាំង​អាស៊ី Guangzhou ​បាន​អត់​ល្ងាច​នេះ?

 

អ្នក​ឈ្នះ​រវាង​ក្រុម​ទាំង​២​នេះ នឹង​ត្រូវ​ឡើង​ទៅ​ប៉ះ​ River Plate ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នា​​ថ្ងៃ​អាទិត្យ​ ទី​២០​ចុង​សប្ដាហ៍​នេះ ​បន្ទាប់​ពី​​ក្រុម​​អាហ្សង់ទីន​ បាន​យក​ឈ្នះ​លើ​ក្រុម​ជប៉ុន​ Sanfrecce ១-០ កាល​ពី​ម្សិល​មិញ។

 

​សម្ដី​អ្នកចាត់ការ៖

 

តើ​ Barca អាច​ស៊ី​ក្រុម​ខ្លាំង​អាស៊ី Guangzhou ​បាន​អត់​ល្ងាច​នេះ?

 

​Luis Enrique អ្នកចាត់ការ​ក្រុម​ Barcelona បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់ ​និង​មិន​អាច​មើល​ស្រាល​ក្រុម​អាស៊ី​មួយ​នេះ​បាន​ទេ ដោយសារ​តែ Guangzhou មាន​កីឡាករ​ប្រេស៊ីល ដែល​មាន​ទេពកោសល្យ​ជា​ច្រើន​ដូច​ជា ខ្សែ​ប្រយុទ្ធ Robinho ដែល​ធ្លាប់​លេង​នៅ​ Real Madrid, Manchester City និង​ AC Milan។ Alan Carvalho ធ្លាប់​លេង​នៅ​ Red Bull Salzburg និង​ Paulinho ធ្លាប់​លេង​នៅ​ Premier League ឲ្យ​ Spurs ផង​ដែរ។

 

 

តើ​ Barca អាច​ស៊ី​ក្រុម​ខ្លាំង​អាស៊ី Guangzhou ​បាន​អត់​ល្ងាច​នេះ?

 

រីឯ​លោក​ Luiz Felipe Scolari ដែល​ជា​អ្នកចាត់ការ​​មាន​បទពិសោធន៍​ច្រើន​បំផុត​ម្នាក់​លើ​លោក របស់​ក្រុម​ Guangzhou បាន​និយាយ​ថា៖ “Barca ជា​ក្រុម​ល្អ​បំផុត​លើ​លោក ប៉ុន្តែ​យើង​ដឹង​ពី​សមត្ថភាព​របស់​យើង។ យើង​ត្រូវ​តែ​ឆ្លាត និង​លេង​ឲ្យ​បាន​ល្អ… ខ្ញុំ​គោរព​ Barca ប៉ុន្តែ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​សម្រាប់​ក្រុម​ខ្ញុំ”។

 

ជើង​កីឡាករ៖

 

តើ​ Barca អាច​ស៊ី​ក្រុម​ខ្លាំង​អាស៊ី Guangzhou ​បាន​អត់​ល្ងាច​នេះ?

 

Barca បាន​ធ្វើ​ដំណើរ​ទៅ​​ជប៉ុន​ជាមួយ​នឹង​កីឡាករ​២៣​នាក់ ដែល​រួម​មាន​ទាំង​​កីឡាករ​មក​ពី​ឈុត​ B, Samper និង​ Gumbau ​រួម​ទាំង​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Neymar ​ដែល​របួស​ក្រលៀន​មិន​ទាន់​ជា​១០០%​ផង​ដែរ។ ១១​នាក់​ដំបូង​របស់​អ្នក​មាន​បុណ្យ​អាច​ជា៖ Ter Stegen; Alves, Pique, Mascherano, Alba, Busquets, Rakitic, Iniesta; Messi, Suarez, Sandro។

 

 

តើ​ Barca អាច​ស៊ី​ក្រុម​ខ្លាំង​អាស៊ី Guangzhou ​បាន​អត់​ល្ងាច​នេះ?

 

ចំណែក​ឯ​ Guangzhou កីឡាករ​​ឆ្នើម​ៗ​របស់​ប្រេស៊ីល​ Robinho និង​ Paulinho ​នឹង​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​ល្ងាច​នេះ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​​ក្រុម​ខ្លាំង​ចិន​ អាច​ជា៖ Shuai; Linpeng, Xiaoting, Kim, Zheng; Paulinho, Zhi; Bowen, Goulart, Robinho; Elkeson។

 

​ប្រវត្តិ​ និង​ស្ថិតិ​មួយ​ចំនួន៖

 

​​ក្រុម​ទាំង​២​នេះ មិន​ដែល​ជួប​គ្នា​ទេ។ Barcelona ​ធ្លាប់​​លេង​ Club World Cup ​៤​ដង​ហើយ និង​៥​ដង​ទាំង​លើក​នេះ។ Barca លើក​ពាន​ Club World Cup ​​នេះ​២​សម័យ​កាល កាល​ជំនាន់​អ្នកចាត់ការ​ Pep Guardiola ​ដោយ​បាន​យក​ឈ្នះ​លើ​​ក្រុម​អាហ្សង់ទីន​ Estudiantes ២-១ និង​ឈ្នះ​លើ​ Santos ៤-០ កាល​ឆ្នាំ​២០១១។

 

រីឯ​ Guangzhou Evergrande ​នេះ​ជា​លើក​ទី​២ ដែល​បាន​លេង​ក្នុង​ពាន​រង្វាន់​កំពូល​មួយ​នេះ។ ២​ឆ្នាំ​មុន​  Guangzhou ក្លាយ​ជា​ក្រុម​ចិន​ដំបូង​គេ ដែល​បាន​លេង​នៅ​ Club World Cup នេះ​ និង​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ បន្ទាប់​ពី​ឈ្នះ​ Al-Ahly របស់​អេហ្សីប ២-០ នៅ​វគ្គ​៨​ក្រុម ប៉ុន្តែ​ចាញ់​ Bayern Munich របស់​អាល្លឺម៉ង់ ៣-០៕

 

សូម​ទស្សនា​វីដេអូ​​​មុន​ជំនួប​ក្រុម​ទាំង​២​ខាង​ក្រោម៖

 

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Barcelona ២-០  Guangzhou Evergrande , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា?

 

-ចុចអាន៖ Enrique ឲ្យ​កីឡាករ Barca ដើរ​លំហែ​កាយ​បន្ធូរ​អារម្មណ៍ មុន​ការ​ប្រកួត​មក​ដល់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ fcbarcelona | bleacherreports