រដ្ឋា​​​ភិ​​​បាល​​ប្រាប់​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​ឱ្យ​ប្រើ​គោ​​​រមងារ​ “សម្តេច​” ឱ្យ​បាន​ច្រើន

កាល​​​ពី​​​ម្សិល​​​មិញ​​​ ក្រសួង​​​ព័ត៌មាន​​​បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួួ​​​យ​​​ណែនាំ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឲ្យ​​​ឈប់​​​ប្រើ​​​គោរមងារ​​​ “លោក” សម្រាប់​​​ឥស្សរជន​​​ដូច​​​ជា​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​លោក ស ខេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​ក្រសួង​លើកឡើង​ថា គួរ​​​​​​តែប្រើ​​​គោរម​​​ងារ​​​ថា “សម្តេច”។​​​

លោក ហ៊ុន សែន លោកស្រី ប៊ុន រ៉ានី ភរិយារបស់​​​លោក លោក ស ខេង លោក ហេង
សំរិន​​​ ​​​ប្រធាន​​​រដ្ឋ​​​សភា​​​ និង​​​លោក សាយ ឈុំ ប្រធាន​​​ព្រឹទ្ធ​​​សភា​​​ជា​​​ជន​​​សាមញ្ញ​​​​​​​​មាន​​​​គោរមងារ​ដែល​ប្រោស​ព្រះរាជ​​​ទាន​ពីព្រះ​​​មហាក្សត្រ​​​ ដែលគោរមងារ​នេះ​​​​ តាម​ធម្មតា​​​​​​ប្រើ​​​សម្រាប់​​​រាជ​​​វង្ស​​​ និង​ព្រះ​​​សង្ឃ​​​ពុទ្ធ​​​សាសនា​​​។

សារាចរ​ណែនាំ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា “ក្រសួង​​​ព័ត៌មាន​​សង្កេត​ឃើញ​​​ថា មាន​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​មួយ​​​ចំនួន​​​នៅ​​​មាន​​​ភាព​​​ខ្វះ​​​ចន្លោះ ឬ​​​បំភ្លេ​​​ច​​​ចោល​​​ ឬ​​​មិន​​​ប្រើ​​​គោរម​​​ងារ​​​ ដែល​​​ប្រោស​​​ព្រះរាជ​​​ទាន​​​ដោយ​​​ព្រះ​​​មហាក្សត្រ​​​ ជា​​​ស្ថាប័ន​​​ខ្ពស់​​​បំផុត​​​នៃ​​​ព្រះ​​​រាជាណាចក្រ​​​កម្ពុជា​​​ ជា​​​​​ពិសេស​​​គោរម​​​ងារ​​​ “សម្តេច” ដែល​​​បាន​​​ប្រគល់​​​ជូន​​​ឥស្សរជន​​​ជា​​​ថ្នាក់​​​ដឹក​​​នាំ​​​ដ៏​​​ឆ្នើម​​​ជា​​​ទី​​​គោរព​​​ស្រឡាញ់​​​របស់​​ប្រជា​​​ពល​​​រដ្ឋ​​​”។

លោក ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រីក្រសួង​​​ព័ត៌មាន​​​មិន​​​អា​​​ចទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​​​ក្រសួង​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា
ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​គួរ​​​​អនុវត្ត​​​តាម​​​សារាចរ​​​ណែនាំ​​​នេះ​​​នៅ​​​ពេល​​​សំដៅ​​​ដល់​​​ឥស្សរជន​​​នយោ​បាយ​​​សំខាន់​​​ៗ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​យើង​​​ប្រើ​​​ វា​​​ជា​​​ការ​​​ល្អ​​​ ពីព្រោះ​​​គោរម​ងារ​​​ “សម្តេច” ត្រូវ​បាន​ប្រោស​​​ព្រះរាជទាន​​​ដោយ​​​ព្រះ​​​មហាក្សត្រ​​​ជា​​​ស្ថាប័ន​​​ខ្ពស់​​​បំផុត​​​នៃ​​​ព្រះ​រាជា​ណា​ចក្រ​​​កម្ពុជា​​​”។ “សម្តេច” ប្រកប​​​ថា S-A-M-D-E-C-H ជា​​​ជាង​​​ប្រើ​​​ពាក្យ​​​ថា “លោក​​​” Mr.។

នៅ​​​ពេល​សួរ​​​ថា តើ​​​មាន​​​ការ​​​ដាក់​​​ទោស​​​ទៅ​​​លើ​​​អ្នក​​​ដែល​​​មិនយក​​​ចិត្ត​​​ទុក​​​ដាក់​​​នឹង​​​បទបញ្ជា​​​នេះ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ លោក ម៉ៅ អាយុទ្ធ បាន​​​លើក​​​ឡើង​​​ថា “ការប្រើ​​​ពាក្យ​​ “លោក” សំដៅ​​​ដល់​​​សម្តេច​​​នោះ​​​ មិន​​​គួរ​​​សមឡើយ​​​​ ហើយ​​​បើ​​​ប្រៀប​​​ធៀប​​​ទៅ​នឹង​​​ការ​​​ប្រើ​​​កិរិយាសព្ទ​​​ក្នុង​​​ភាសា​​​ខ្មែរ “ហូប” នៅ​​​ពេលនិយាយ​​​​សំដៅ​​​ដល់​​​ព្រះ​​​សង្ឃ​​​មាន​​​ន័យ​​​ថា “ឆាន់​​​”។

នៅ​​​ពេល​​​សួរ​​​ម្តង​ទៀតថា តើ​​​នឹង​​​មាន​​​ការ​ដាក់​ទោស​​​ទណ្ឌ ឬ​​​យ៉ាង​​​ណា​​​នោះ លោក​​​ ម៉ៅ អាយុទ្ធ បាន​​​លើក​​​ឡើង​​​ថា “បើ​​​ខ្ញុំ​​​ជា​​​ជន​​​បរទេស​​​ ខ្ញុំ​​​នឹង​ប្រើ​​​ពាក្យ​​​នោះ​​​ដើម្បី​​​ឲ្យ​​​គេ​​​ដឹង​​​ថា ស្ថាប័ន​​​របស់​​​ខ្ញុំ​​​មាន​​​សីលធម៌​​​ ហើយ​​​គោរព​​​ប្រពៃណី​​​របស់​​​ប្រទេស​​​នេះ​​​។ គ្មាន​​​​ទាស់​​​ខុស​​​អ្វី​​​ទេ គ្រាន់​​​តែ​​​ដាក់​​​គោរមងារ​​​នោះ​​​”។

លោក យឹម ណយ មន្ត្រី​​​ជាន់​​​ខ្ពស់​​​​​​មួយ​​​រូប​​​ទៀត​​​នៅ​​​ក្រសួង​​​ព័ត៌មាន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បច្ចុប្បន្ន​​​នេះ​​​មិន​​​ទាន់​​​មាន​​​ការ​​​ដាក់​​​ទោស​​​ទណ្ឌ​​​ទេ​​​។ លោក​​​បាន​​​បន្ថែម​​​​ថា “យើង​​​មិន​​​ទាន់​​​​​​មាន​​​វិធាន​ការ​ណា​​​មួយ​​​នៅ​ឡើយ​ទេ​​។ ក្រសួង​​​នឹង​​​បន្ត​​​ពិនិត្យ​​​មើល​​​បញ្ហា​​​នេះ​​​”៕សារុន​

 

The post រដ្ឋា​​​ភិ​​​បាល​​ប្រាប់​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​ឱ្យ​ប្រើ​គោ​​​រមងារ​ “សម្តេច​” ឱ្យ​បាន​ច្រើន appeared first on ខេមបូឌា ដេលី.