«បឹងតាកែវ» ទី​លំហែ​​​​ដ៏ពេញ​និយម

«បឹងតាកែវ» ទី​លំហែ​​​​ដ៏ពេញ​និយម

«បឹងតាកែវ» ទី​លំហែ​​​​ដ៏ពេញ​និយម


 

ចាប់ពី​មុខ​មហោស្រព​រហូត​ដល់​មុខ​មន្ទីរអប់រំ​ខេត្ត​តាកែវ​ បឹង​តាកែវ មិន​មែន​ត្រឹម​ជា​​​​ប្រភព​ទឹក​សម្រាប់​ប្រជាជន​​ទី​រួម​តាកែវ​អាស្រ័យ​ផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​​ទី​លំហែ​កាយ​ដ៏​ពេញ​និយម​ថែម​ទៀត​ផង។

 

មាត់​បឹង​មួយ​នេះ​ពីមុន​​ធ្លាប់​តែ​ជា​កន្លែង​ចាក់​សំរាម​មាន​ក្លិន​មិន​ល្អ តែ​ឥឡូវ​ខុស​ប្លែក​ពីមុន​ទាំងស្រុង ក្រោយ​ការ​កែប្រែ​មុខមាត់ អភិវឌ្ឍន៍​​ដោយ​ក្រាល​ការ៉ូការ៉ូឡា​សងខាង​ហើយ​មាន​ដាំ​ស្មៅ​រំលេច​យ៉ាង​ស្រស់ស្អាត ពិសេស​មាន​បំពាក់​ភ្លើង​បំភ្លឺ​ពេល​រាត្រី​ទៀត​ផង ដើម្បី​ទាក់ទាញ​អ្នក​មក​អង្គុយ​កម្សាន្ត ស្រូប​ខ្យល់​អាកាស​សម្រាក​លំហែ។

​​

កំពុង​អង្គុយ​លើ​បង់​មុខ​ផ្ទះ​សំណាក់​អែប​មាត់​​បឹងតាកែវ​យ៉ាង​ស្ងប់ស្ងាត់​ម្នាក់​ឯង ​យុវសិស្ស​វ័យ​ខ្ទង់ ២០​ឆ្នាំ​ឲ្យ​Sabay ដឹង​ថា គេ​ចូលចិត្ត​មក​កំសាន្ត​ទីនេះស្ទើរ​រាល់​ល្ងាច​មិន​ដែល​ខាន​ ដើម្បី​ស្រូប​ខ្យល់​បរិសុទ្ធ​ អង្គុយ​គយគន់​ទេសភាព​ បន្ធូរ​អារម្មណ៍​ក្រោយ​ម៉ោង​សិក្សា។

 

 «បឹងតាកែវ» ទី​លំហែ​​​​ដ៏ពេញ​និយម

 

ចំណែក​​ម្ចាស់​ទីតាំង​​កម្សាន្ត​សម្រាប់​ក្មេង​ នៅ​ក្បែរ​មហោស្រព​បាន​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ថា ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​​​មាន​ភ្ញៀវ​មក​លេង​សួនច្បារ​មាត់បឹង​នេះ​ច្រើន​ជាង​មុន។ “សប្បាយ​ចិត្ត​ណាស់​អូន​ ព្រោះ​ពួកគាត់​មក​កំសាន្ត​ហើយ​តែង​នាំ​កូន នាំ​ចៅ​ចូល​មក​លេង​កន្លែង​បង”។ ស្ត្រី​ម្ចាស់​អាជីវកម្ម​ខាង​លើ​បញ្ជាក់​បន្ថែម។

 

ផ្ទុយ​ពី​ការ​អង្គុយ​លំហែ​ ឬ​នាំ​កូន​ក្មួយ​មក​កម្សាន្ត​នា​មាត់​បឹង​តាកែវ ជួប​​កំពុង​មមាញឹក ញាប់​ដៃ​ក្នុង​ការ​ស្ទូច​ត្រី សីហា ឆ្លៀត​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​Sabay ថា “បង​មក​ស្ទូច​ត្រី​លេង​ជាមួយ​មិត្តភ័ក្ដិ​នៅ​​នេះ​រាល់​ល្ងាច​អូន ព្រោះ​ស្ទូច​បាន​ត្រី​ច្រើន”។ បុរស​នេសាទ​មិន​អាជីព​ដដែល​បន្ត​ថា ​បឹង​ដ៏​ធំ​មួយ​នេះ មាន​ត្រី​ដល់​ទៅ​ជាង​ដប់​គីឡូក្រាម​ក៏​មាន​ដែរ​ ព្រោះ​ទឹក​បឹង​នេះ មិន​ដែល​រីង​ហួត​ទេ ទោះ​រដូវ​ប្រាំង​ក៏​ដោយ។

 

អ្នក​តាកែវ​ណា​ខ្លះ ធ្លាប់​ទៅ​កម្សាន្ត​ទី​នេះ?

 

អត្ថបទ៖ លីវេន

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!