ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​បុក​រថយន្ដ បណ្តាលឱ្យ​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត​

​ភ្នំពេញ​៖ បុរស​ពី​រនាក់​ជីះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ដ​កំពុង​បត់​ឆ្លងផ្លូវ​ពេញទំហឹង​ហើយ​ខ្ទាត​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្ដាលអោយ​រងរបួស​បាក់ជើង​ម្នាក់​និង​ធ្ងន់​ពីរ​នាក់ រីឯ​ម៉ូតូ​ និង ​រថយន្ដ​រង​ការ​ខូច​ខារ​ទាំងសងខាង​ ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ២១​ និង ​៣០​នាទី​ យប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ   ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ។​

ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​បុក​រថយន្ដ បណ្តាលឱ្យ​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត​

ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​បុក​រថយន្ដ បណ្តាលឱ្យ​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​រថយន្ដ​មួយគ្រឿង​ម៉ាក​កាមរី​គូទ​ហើយ ពណ៌​ស្លែរ ពាក់​ស្លាក​លេខ ភ្នំពេញ​2J-9433 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ក៏ត្រូវ​បុរសពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់ ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ តាកែវ​1I-7824 បុក​ចំក្បាលរថយន្ដ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង​ បណ្ដាល​អោយ​បុរសម្នាក់​បាក់ជើង​ខាងឆ្វេង​ និង ​ម្នាក់ទៀត​រងរបួស​ធ្ន​ន់ ហើយ​ម៉ូតូ​បាន​ខ្ទាត​ទៅបុក​ជាមួយ​ម៉ូតូ​សង់​កូរ៉េ​មួយគ្រឿង​ទៀត​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព ៣០១៣ ភព​១ បណ្ដាលឱ្យ​បុរសម្នាក់​រងរបួស​ធ្ងន់​ថែមទៀត​ ។​

ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​បុក​រថយន្ដ បណ្តាលឱ្យ​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត​

ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​បុក​រថយន្ដ បណ្តាលឱ្យ​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត​

ប្រភព​ដដែល​បាន​បន្តថា​ ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ និង ​បាន​ហៅ​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​។ ចំណែក​ម្ចាស់​រថយន្ដ​បាន​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​រថយន្ដ​ទុក​នៅ​កន្លែងកើតហេតុ ​។​ ក្រោយមក​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ដ​ និង ​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕ (ប្រភព TV5)

ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​បុក​រថយន្ដ បណ្តាលឱ្យ​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត​   ជិះ​ម៉ូតូ​យ៉ាង​លឿន​ជ្រុល​បុក​រថយន្ដ បណ្តាលឱ្យ​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត​