មន្ទីរ​សាធារណការ​ជួសជុល​ផ្លូវ​ជង្ហុក​សម្បុកមាន់​​ដោយ​​ប្រើ​​កៅស៊ូ​អ៊ុត​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​១៥-១៦​ ខែធ្នូ​ ឆ្នាំ​២០១៥ ​ក្រុម​ការ​ងារ​របស់មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ​បាន​ធ្វើ​ការ​​ជួសជុល​ផ្លូវ​​ជង្ហុក​សម្បុក​មាន់ ដោយ​​ប្រើ​​កៅស៊ូ​អ៊ុតថ្នល់ ដូច​ខាងក្រោម ៖
១-​ផ្លូវ​លេខ១០៥ ចាប់ពី​ផ្លូវ​លេខ៣៦០ រហូ​ត​ដល់​ផ្លូវ​លេខ៣៤៨​ ។
២-​ផ្លូវ​លេខ១៨៤ ចាប់ពី​មហាវិថី​ព្រះ​នរោត្តម រហូត​ដល់​វិ​ថី​ព្រះ​ស៊ីសុ​វ​ត្ថិ ​។
៣-​ផ្លូវ​លេខ៥៩២ ចំណុច​ជិត​ស្តុ​ប​ផ្សារ​មាន់​អាំង ​។
៤-​ផ្លូវ​លេខ៣១៥ ចាប់ពី​ផ្លូវ​លេខ៥៩៨ ​រហូត​ដល់​ផ្លូវ​លេខ៥៩២​ ។
៥-​ផ្លូវ​លេខ៣៥៥ ត្រង់​ចំណុច​អង់​តែ​ន​ទួល​គោក​ ​៕