កូរ៉េ ជួយ​ពង្រឹង​វិស័យ​ព័ត៌មានវិទ្យា ពិសេស​ការផលិត​ធនធាន​អប់រំ​ឌីជីថល របស់​គ្រឹះស្ថាន​អប់រំ​សាធារណៈ​នៅ​កម្ពុជា​

ភ្នំពេញ: នៅ​ទីស្ដីការក្រសួង​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ មាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ស្ដីពី កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​មាតិកា​សិក្សា​តាម​អេឡិចត្រូនិក (e-learning content service) រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​ដោយ​លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី និង​មជ្ឈមណ្ឌល​កូរ៉េ សហ្វ​វែ​រ អេ​ច អ ឌី តំណាង​ដោយ​លោក Kim Tae-Kyung នាយក​មជ្ឈមណ្ឌល​។​

​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល ៥ ឆ្នាំនេះ​នឹង​ពង្រីក ១) ការផលិត​វីដេអូ​បង្រៀន​មុខវិជ្ជា​ផ្សេងៗ​ទៀត គ្រប់​កម្រិតសិក្សា​ក៏ដូចជា​ការជួយជ្រោមជ្រែង​ក្នុងការ​បណ្ដុះបណ្ដាល មន្ត្រី​អប់រំ លោកគ្រូ​-​អ្នកគ្រូ និង​បុគ្គលិក​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​វិស័យ​ព័ត៌មានវិទ្យា ពិសេស​ការផលិត​ធនធាន​អប់រំ​ឌីជីថល ២)​ការចូលរួម​របស់​គ្រឹះស្ថាន​អប់រំ​សាធារណៈ​គ្រប់​កម្រិតសិក្សា​ក្នុងការ​ប្រើប្រាស់ គេហទំព័រ​Khmer Academy និង Open Educational Resources​និង ៣)​ការចូលរួមចំណែក​ប​ង្កើ​ត​ឱ្យមាន​វិញ្ញាបនបត្រ​ជំនាញ​ឯកទេស​ថ្នាក់ជាតិ​តាមរយៈ​ការសិក្សា​លើ​បណ្ដាញ​ដោយ​ខ្លួនឯង Massive Open Online Course៕​

កូរ៉េ ជួយ​ពង្រឹង​វិស័យ​ព័ត៌មានវិទ្យា ពិសេស​ការផលិត​ធនធាន​អប់រំ​ឌីជីថល របស់​គ្រឹះស្ថាន​អប់រំ​សាធារណៈ​នៅ​កម្ពុជា​