របៀប​លាងដៃ​ដែល​អាច​ធ្វើ​ឱ្យ​កូន​មិនមាន​ជំងឺ​ផ្តាសាយ​

របៀប​លាងដៃ​ដែល​អាច​ធ្វើ​ឱ្យ​កូន​មិនមាន​ជំងឺ​ផ្តាសាយ​

​ការលាង​ដៃ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​វា​ជា​ចំនុច​មួយ​ផ្នែក​ដែល​អាច​ធ្វើឱ្យ​អ្នក​ចៀសផុត​ពី​ជំងឺ​ផ្តាសាយ ជា​ពិសេស​កូន អ្នក​ត្រូវ​តែ​ប្រើ​វិធី​ត្រឹមត្រូវ​ក្នុង​ការ​លាងដៃ​ឱ្យ​កូន ទើប​គេ​មិនមាន​ជំងឺ​ផ្តាសាយ​នេះ​។ ដូចនេះ​តើ​មាន​របៀប​ណា​ខ្លះ​ទៅ​?

  1. ​ដំបូង​អ្នក​ត្រូវ​តែ​ឱ្យ​កូន​លា​បាតដៃ​ទាំងពីរ រួច​ម្រាមដៃ​ផ្គុំ​ចូលគ្នា ហើយ​ត្រដុស​ដៃ​ទាំង​សងខាង​ចូលគ្នា​។​
  2. ​បន្ទាប់​មក​អ្នក​ត្រូវតែ​ប្រាប់​កូន​ឱ្យ​យក​បាតដៃ​ម្ខាង​មក​ត្រដុស​ខ្នងដៃ​ម្ខាង​ទៀត ដោយ​ប្តូរ​គ្នា​ត្រដុស​ទៅមក​។​
  3. ​ក្រោយពេល​ដែល​ដុស​ខ្នងដៃ​រួច អ្នក​ត្រូវ​តែ​ប្រើ​ម្រាមដៃ​ទាំងសងខាង​ដើម្បី​ដុស​ប្រលោះ​នៃ​ម្រាមដៃ​នី​មួយៗ​ឱ្យបាន​ស្អាត​។​
  4. ​បន្ទាប់មក​ទៀត​អ្នក​ត្រូវ​តែ​ឱ្យ​កូន​កោង​ម្រាមដៃ​របស់​គេ រួច​យកមក​ត្រដុស​នៅ​ដៃ​ម្ខាង​ទៀត​របស់​កូន ដោយ​ដៃ​ម្ខាង​ក្តាប់ ដៃ​ម្ខាង​ទៀត​លា ហើយ​យក​ដៃ​ដែល​ក្តាប់​មក​ត្រដុស​នៅ​ដៃ​ដែលលា ដោយ​ប្តូរ​ដៃ​ទៅវិញទៅមក​។​
  5. ​ក្រោយពេល​ដែល​ធ្វើ​តាម​ចលនា​ទី​៤​រួច អ្នក​អាច​ឱ្យ​កូន​យក​ដៃស្តាំ​របស់​គេ​យក​មក​កាន់​មេដៃ​ខាងឆ្វេង​របស់គេ រួច​ត្រដុស​វា​ឱ្យ​ស្អាត ទើប​ប្តូរ​មក​ចង្អុ​រដៃ ដៃ​កណ្តាល ដៃ​នាង និង​កូនដៃ​។​
  6. ​ចុងក្រោយ អ្នក​ត្រូវ​ឱ្យ​កូន​យក​ចុង​ម្រាមដៃ​របស់​គេ​ទាំងអស់​ដាក់​នៅ​បាតដៃ​ខាងឆ្វេង រួច​បង្វិល​ចុះឡើង​ដើម្បី​ឱ្យ​មេរោគ​ទាំងអស់​ចេញមកក្រៅ នោះ​ទើប​កូន​មិន​ងាយ​មាន​ជំងឺ​ផ្តាសាយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។