ក្តារងឿ​គគី​​៤​សន្លឹក​​ឈ្មួញ​​ដឹក​​លោត​ឆ័ត្រ​តាម​​គោយន្ត​កែ​ឆ្នៃ​ត្រូវ​បាន​​នគរ​​បាល​​ប្រឆាំង​​បទ​ល្មើស​​សេដ្ឋកិច្ច​​ខេត្ត​​បង្ក្រាប​បាន​​​យ៉ាង​​​​​មាន​​​ប្រសិទ្ធភាព​​តែ​ជា​​​ទម្លាប់​​ម្ចាស់​​​ឈើ​​​ទំនង​​​សមត្ថកិច្ច​ពិ​បា​​​​​​ក​​វែក​​រក​មុខ​​​ណាស់​

​ខេត្តរតនគិរី​៖ ក្តារងឿ​ចំនួន​៤​សន្លឹក មាន​ប្រវែង​៦​ម៉ែត្រ មុខកាត់​៣,២​ម៉ែត្រ​ចំនួន​២​សន្លឹក មានមុខ​0,៩​ម៉ែត្រ ចំនួន ១​សន្លឹក និង​មុខកាត់​0,៩៥​ម៉ែត្រ ចំនួន​១​សន្លឹក​កម្រាស់ ០,២០​ម៉ែត្រ ឈ្មួញ​បាន​ដឹកជញ្ជូន​លោតឆ័ត្រ​តាម​គោយន្ត​កែច្នៃ​១​គ្រឿង ចេញពី​ភូមិ​កាំ​បាក់ ឃុំ​តឺ​ន ស្រុក​កូន​មុំ បម្រុង​នាំចេញ​ទៅ​ក្រុង​បាន​លុង ខេត្តរតនគិរី តែ ត្រូវបាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បង្ក្រាបបាន​ភ្លាមៗ​យ៉ាង​មាន​ប្រសិទ្ធភាព​គួរ​ឲ្យ​កោតសរសើរ ប៉ុន្តែ​ពលរដ្ឋ​នៅតែ​ខកចិត្ត​រាល់​ការចាប់​ម្តងៗ​សមត្ថកិច្ច​កម្រ​វែក​រកមុខ​ម្ចាស់​ចាត់ការ​តាមផ្លូវ​ច្បាប់​នោះទេ​។ ហើយ​បច្ចុប្បន្ន​ចំពោះ​ករណី​ដឹក​ឈ្មួញ​ដឹកឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នៅតែមាន​សកម្មភាព​ដូច​ភ្លៀងរលឹម​ដដែល

​ករណីនេះ​បាន​បង្ក្រាប​កាលពី​វេលា​ម៉ោង​៩ និង​៥​នាទី​យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ខណ​:​ដែល​គោយន្ត​ផ្ទុក​ឈើ​គគី​បើក​ឆ្លងកាត់​ភូមិ​-​ឃុំ​ខាងលើ​ត្រូវបាន​សម​ត្ត​កិច្ច​នគ​បាល​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់បាន​យ៉ាង​មាន ប្រសិទ្ធភាព​។ រីឯ​ម្ចាស់​គោយន្ត​បាន​ចុះ​ដើរគេច​ខ្លួន​យ៉ាង​រំភើយ​រហូត​បាត់ស្រមោល ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​បន្តិច​ប​ន្ទួ​ច​ថា ចាប់​តែ​ពងមាន់​មេមាន់​មិន​ចាប់​។ ដោយឡែក​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដែល​ដឹកនាំ​ដោយ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដែល​ទើបនឹង​ផ្លាស់​មកពី​ខេត្ត​ម​ណ្ឌ​គិរី​នោះ ទំនង​កំពុង​សម្ងំ​ស្តាប់​សភាពការណ៍​ស្ងាត់​ឲ្យ​ឈឹង និង​សម្បូរ​ភ្ញៀវ​ណាត់ជួប​។​

​តាម​ប្រភពពី​សមត្ថកិច្ច​ចុះបង្ក្រាប​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​ភ្នាក់ងារ​សម្ងាត់​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ស្ទាក់​ឃាត់​គោយន្ត និង​រឹបអូស​វត្ថុតាង​យកមក​រក្សាទុក​នៅ​ស្នងការ​ទាំងយប់​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៥ ខែ​ឆ្នាំ​ដដែល សម​ត្ត​កិច្ច​បានរៀបចំ​បែបបទ​ដើម្បី​បញ្ជូនទៅ​ជំនាញ​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​ព្រៃឈើ​។ ទោះយ៉ាងណា​គេ​នៅតែ​សង្កេតឃើញ​ដដែលៗ​ថា សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ចាប់​បានតែ​ឈើ និង​មធ្យោបាយ​ដឹកជញ្ជូន គឺ​កម្រ​ចាប់បាន​ជន​ប្រព្រឹត្ត​ណាស់​បើទោះជា​ឈើ​នោះគេ​ដឹងថា ជា​របស់​អ្នកណា ដឹក​ចេញពី​ទីណា នេះ​ក៏ដោយ​សារ​បទ​ស៊ើប​អ​ង្គេ​ត​ធ្វើឡើង​ដោយ​សើៗ​៕ យក្ស​តូច

KA-17-12-2015-01 KA-17-12-2015-02​ ​