តារា​កូរ៉េ​ទាំង ៥ គូ​ដែល​បាន​​ប្រកាស​ពី​រឿង​ស្នេហា​ជា​សាធារណៈ​ក្នុង​ឆ្នាំ ២០១៥


តារា​កូរ៉េ​ទាំង ៥ គូ​ដែល​បាន​​ប្រកាស​ពី​រឿង​ស្នេហា​ជា​សាធារណៈ​ក្នុង​ឆ្នាំ ២០១៥

ឆ្នាំ ២០១៥ គឺ​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​គូ​ស្នេហា​ថ្មី​របស់​តារា​សិល្បៈ​កូរ៉េ មាន​តារា​ប្រុស​ស្រី​​ច្រើន​គួរ​សម​បាន​រក​ឃើញ​ស្នេហា​ពិត​ប្រាកដ​របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ។

 

Taeyang(Big Bang) – Min Hyo Rin

 

តារា​កូរ៉េ​ទាំង ៥ គូ​ដែល​បាន​​ប្រកាស​ពី​រឿង​ស្នេហា​ជា​សាធារណៈ​ក្នុង​ឆ្នាំ ២០១៥

នៅ​ខែ​មករា ពាក្យ​ចចាមអារ៉ាម​​ស្នេហា​រវាង​​សមាជិក​ក្រុម​ចម្រៀង​ Big Bang លោក​ Taeyang និង​មិត្ត​ស្រី Min Hyo Rin ចាប់​ផ្ដើម​លេច​មាន​ឡើង។ មុន​ពេល​រឿង​នេះ​កើត​ឡើង Min Hyo Rin បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​តារា​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​ “Eyes, Nose, Lips” របស់​តារា​ចម្រៀង​នេះ។ ដល់​ខែ​កក្កដា​ទើប YG Entertainment ទទួល​ស្គាល់​ថា​ពួក​គេ​ពិត​ជា​កំពុង​ស្រលាញ់​គ្នា​មែន។

Kim Woo Bin – Shin Min Ah

 

តារា​កូរ៉េ​ទាំង ៥ គូ​ដែល​បាន​​ប្រកាស​ពី​រឿង​ស្នេហា​ជា​សាធារណៈ​ក្នុង​ឆ្នាំ ២០១៥

តារា​សម្ដែង Shin Min Ah និង Kim Woo Bin បាន​ជួប​គ្នា​ដំបូង​នៅ​ខែ​កុម្ភៈ​ឆ្នាំ​នេះ ​ពេល​អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​តារា​ម៉ូដែល​របស់​ម៉ាក​សំលៀក​បំពាក់ Giordana។ ហើយ​ទំនាក់​ទំនង​ស្នេហា​របស់​ពួក​គេ​បាន​ចាប់​ផ្ដើម​នៅ​ខែ​ឧសភា។ អ្នក​ទាំង​ពីរ​បាន​ខំ​ប្រឹង​លាក់​បាំង​រឿង​នេះ​ពី​ក្រុម​អ្នក​កាសែត​ តែ​រឿង​នេះ​ត្រូវ​បែក​ធ្លាយ​នៅ​ពេល​ក្រុម​អ្នក​ប្រមាញ់​រូប​ប្រទះ​ឃើញ Kim Woo Bin បើក​រថយន្ត​ទៅ​ទទួល​មិត្ត​ស្រី​នៅ​គេហដ្ឋាន​របស់​នាង។ តារា​សម្ដែង​ទាំង​ពីរ​បាន​ប្រកាស​ជា​សាធារណៈ​នូវ​ចំណង​ស្នេហា​របស់​ពួក​គេ​ក្នុង​ខែ​កក្កដា។

Lee Min Ho – Suzy

 

តារា​កូរ៉េ​ទាំង ៥ គូ​ដែល​បាន​​ប្រកាស​ពី​រឿង​ស្នេហា​ជា​សាធារណៈ​ក្នុង​ឆ្នាំ ២០១៥

ក្រោយ​ពេល​ត្រូវ​អ្នក​កាសែត​ចាប់​ភស្តុតាង​បាន​ថា​ពួក​គេ​ណាត់​ជួប​គ្នា​នៅ​ទីក្រុង London និង Paris តារា​សម្ដែង​ជួរ​មុខ Lee Min Ho និង​សមាជិក​ក្រុម​ចម្រៀង Miss A Suzy បាន​ទទួល​ស្គាល់​ថា​ពួក​គេ​ពិត​ជា​កំពុង​តែ​ស្រលាញ់​គ្នា​ពិត​មែន ​ក្នុង​ខែ​មីនា។ ក្រោយ​មក​ទៀត​ នៅ​ខែ​កញ្ញា​មុន​នេះ មាន​ព័ត៌មាន​លេខ​ឮ​ថា​គូ​ស្នេហ៍​មួយ​នេះ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​ហើយ តែ​តំណាង​ក្រុមហ៊ុន​របស់​អ្នក​ទាំង​ពីរ​បាន​ចេញ​មុខ​បដិសេធ​រឿង​នេះ​ដោយ​ប្រាប់​ថា​ស្នេហា​របស់​អ្នក​ទាំង​ពីរ​នៅ​ស្អិតល្មួត​នៅ​ឡើយ។

Lee Dong Gun – Jiyeon

 

តារា​កូរ៉េ​ទាំង ៥ គូ​ដែល​បាន​​ប្រកាស​ពី​រឿង​ស្នេហា​ជា​សាធារណៈ​ក្នុង​ឆ្នាំ ២០១៥

កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​នេះ អ្នក​គាំទ្រ​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ពេល​ដឹង​ដំណឹង​សមាជិក Jiyeon របស់​ក្រុម​ចម្រៀង T-ara កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​តារា​សម្ដែង​ជើង​ចាស់ Lee Dong Gun។ តារា​សម្ដែង​ទាំង​ពីរ​បាន​ជួប​គ្នា​ដំបូង​ក្នុង​រឿង “Encounter” ដែល​ជា​ការ​សហការ​គ្នា​រវាង​កូរ៉េ​និង​ចិន​ក្នុង​ខែ​ឧសភា ហើយ​បាន​ស្រលាញ់​គ្នា​នៅ​ខែ​កក្កដា។ Lee Dong Gun បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ថា​បើ​ទោះ​ជា​យ៉ាង​ណា​ក៏​លោក​នឹង​ការពារ​មិត្ត​ស្រី​ឲ្យ​បាន​ល្អ​ជា​និច្ច។

 

IU – Jang Ki Ha

 

តារា​កូរ៉េ​ទាំង ៥ គូ​ដែល​បាន​​ប្រកាស​ពី​រឿង​ស្នេហា​ជា​សាធារណៈ​ក្នុង​ឆ្នាំ ២០១៥

តារា​ចម្រៀង​ល្បី​ឈ្មោះ​រាង​តូច​ល្អិត​ IU ធ្លាប់​​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​វិទ្យុ​របស់​អ្នក​និពន្ធ​ចម្រៀង Jang Ki Ha កាល​ពី​ខែ​តុលា​ឆ្នាំ ២០១៣ ហើយ​បាន​ទទួល​ស្គាល់​ថា​គ្រាន់​តែ​ឃើញ​គូ​ភាគី​ភ្លាម​គឺ​ស្រលាញ់​ភ្លែត។ ចាប់​តាំង​ពី​ពេល​នោះ​មក​ពួក​គេ​បាន​ស្រលាញ់​គ្នា​ដោយ​លួច​លាក់​អស់​រយៈ​ពេល ២​ឆ្នាំ ហើយ​បាន​បាន​ប្រកាស​ពី​ទំនាក់ទំនង​នេះ​ជា​សាធារណៈ​នៅ​ខែ​តុលា​ឆ្នាំ ២០១៥៕

 

ចុចអាន៖រឿង​ពិត​៥​យ៉ាង​​គួរ​ឲ្យ​​ចាប់​អារម្មណ៍​របស់ Lee Min Ho

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dramafever