ជិះម៉ូតូយកទារិកា អាយុ៣ខែ ទៅបោះចោលត្រូវ រថយន្តបុករបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ ទំនងជាកម្មពារទាន់ហន់ ធ្វើឲ្យបុរសពីរនាក់ រងរបួសធ្ងន់ ដោយសាររយន្តកុងតឺន័របុក ខណៈបុរស ពីរនាក់ បានជិះម៉ូតូមួយគ្រឿង យកសពទារិកាទើប តែអាយុ៣ខែ ទៅបោះចោល បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីម៉ោងប្រហែល ៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ២០១៥ នៅតាមបណ្តោយផ្លូវអូរដឹម កប់ស្រូវក្នុងភូមិ ជម្ពូវ័ន សង្កាត់ចោមចៅ  ខណ្ឌពោធិសែនជ័យ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណ នោះទេ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាសរីវ៉ូ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពត1G-0130 ចំណែករថយន្តបង្ក ប្រភេទកុងតឺន័រ ម៉ាកហ៊ីយាន់ដាយ ក្បាលពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3B-4156 អ្នកបើកបរមិនត្រូវបានគេស្គាល់ ឈ្មោះនោះទេ ។

ប្រភពបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាតាម បណ្តោយផ្លូវ អូរដឹម ស្រូវ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន តុងតឺន័របើកចេញ ពីផ្លូវលំបានជ្រុលមកបុក បណ្តាលឲ្យបុរសទាំងពីរ ដួលបោកទៅ និងថ្នល់រងរបួសធ្ងន់ សន្លប់ឈឹង ប៉ុន្តែនៅក្បែខ្លួន ជនរងគ្រោះទាំង គេឃើញមានសពទារិកា អាយុប្រហែលបីខែ រុំក្រណាត់សច្រកថង់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលបាន ឈរមើលហេតុការនោះ ដោយលើកឡើងថាទំនងជា កូនគ្មានខាន់ស្លាគេពន្លូត ដោយខ្លួនឯងរួចយកទៅបោះចោលហើយមើលទៅ។

ក្រោយពេលកើតហេតុនគរបាល បានចុះទៅដល់កននលែងកើតហេតុ ជួយអន្តរាគមនិងហៅ រថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅព្យាបាល ចំណែកវត្ថុតាងត្រូវ ប្រគល់ទៅឲ្យនគរបាល ចរាចរជើងគោករាជធានីភ្នំពេញ ដើម្បី យកទៅរក្សាទុក ចាត់ការទៅតាមផ្លូវច្បាប់៕

ជិះម៉ូតូយកទារិកា អាយុ៣ខែ ទៅបោះចោលត្រូវ រថយន្តបុករបួសធ្ងន់ធ្ងរ
ជិះម៉ូតូយកទារិកា អាយុ៣ខែ ទៅបោះចោលត្រូវ រថយន្តបុករបួសធ្ងន់ធ្ងរ
ជិះម៉ូតូយកទារិកា អាយុ៣ខែ ទៅបោះចោលត្រូវ រថយន្តបុករបួសធ្ងន់ធ្ងរ
ជិះម៉ូតូយកទារិកា អាយុ៣ខែ ទៅបោះចោលត្រូវ រថយន្តបុករបួសធ្ងន់ធ្ងរ
ជិះម៉ូតូយកទារិកា អាយុ៣ខែ ទៅបោះចោលត្រូវ រថយន្តបុករបួសធ្ងន់ធ្ងរ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត