ឆេះផ្ទះនៅ ខណ្ឌឫស្សីកែវ បណ្តាលឲ្យខូចខាត ៥០ភាគរយ

ភ្នំពេញ៖ ភ្នាក់ងារមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅវេលម៉ោង១១និង៤០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា មានករណីអគ្គិសភ័យឆេះផ្ទះមួយ បានកើតឡើង នៅចំណុចផ្ទះលេខ១៩B ផ្លូវលេខ៥ ក្រុម១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ។

ប្រភពខាងលើបានបន្តថា ម្ចាស់ផ្ទះឈ្មោះ ប៉ា វ៉ាសេត ភេទប្រុស អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ទៀង ឡងឌី អាយុ៤១ឆ្នាំ   ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យឆេះផ្ទះ ដោយសារតែទុស្សេខ្សែភ្លើង ចង្ក្រានប្រើអគ្គិសនី ដែលបណ្តាលឲ្យខូចខាត៥០% ៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត