​ចលនា​Yoga​ដែល​អាច​ឱ្យ​អ្នក​គេង​លក់​ស្រួល​

​ចលនា​Yoga​ដែល​អាច​ឱ្យ​អ្នក​គេង​លក់​ស្រួល​

​ចលនា​នេះ​ជា​ចលនា​ដែល​អាច​ធ្វើឱ្យ​អ្នក​អាច​បន្ធូរ​អារម្មណ៍​បាន ដោយ​អាច​ធ្វើឱ្យ​សាច់​ដុំដៃ ក្បាល ស្មារ ខ្នង និង​ចង្កេះ​អ្នក​មិន​សូវ​រឹង​ទេ ដូចនេះ​អ្នកនឹង​អាច​គេង​លក់​យ៉ាង​ស្រួល​បាន​។ តើ​មាន​ចលនា​អ្វី​ខ្លះ​ទៅ​?

1.​    ​ដំបូង​អ្នក​ត្រូវ​ទិញ​ក្រណាត់​សម្រាប់​ក្រាល​ហា​ត់​yoga​ជាមុនសិន បន្ទាប់​មក​អ្នក​ត្រូវ​ក្រាល​វា​លើ​កដី រួច​លុតជង្គង់​លើ​ក្រណាត់​នោះ ដោយ​ដៃ​ទាំង​ពីរ​សង្កត់​លើ​ដី ម្រាមដៃ​អ្នក​ត្រូវតែ​លា​ចេញ​ពី​គ្នា រួច​ពី​កន្លែង​ជង្គង់​ដល់​ចង្កេះ​ត្រូវ​តែ​រក្សា​ចលនា​បញ្ឈរ ហើយ​កែងជើង​លើកឡើង ដោយ​យក​ចុង​ម្រាមជើង​ទប់​ដី​។​
 
2.​    ​បន្ទាប់​មក​អ្នក​ត្រូវ​រក្សា​ចលនា​ជើង​ឱ្យ​នៅ​ដ​ដែរ រួច​ដៃ​ទាំង​ពីរ​លា​ទៅមុខ​ថ្ម​មៗ ដោយ​អោន​មុខ​ចុះក្រោម​។​
 ​ចលនា​Yoga​ដែល​អាច​ឱ្យ​អ្នក​គេង​លក់​ស្រួល​
3.​    ​បន្ទាប់មកទៀត អ្នក​ត្រូវ​រក្សា​ចលនា​ទី​២​ឱ្យ​នៅ​ដ​ដែរ ដោយ​គ្រាន់តែ​លា​ដៃ​ទៅមុខ​ទៀត​រហូត​ដល់​មុខ​អ្នក​ប៉ះ​នឹង​ក្រណាត់​ដែល​អ្នក​ក្រាល​។​
 ​ចលនា​Yoga​ដែល​អាច​ឱ្យ​អ្នក​គេង​លក់​ស្រួល​
4.​    ​ចុង​ក្រោយ​រក្សា​ចលនា​ទី​៣ ដោយ​ចាប់ផ្តើម​ងើយ​ក្បាល​ឡើង​យឺតៗ ហើយ​ចង្ការ​ត្រូវតែ​ដាក់​ជាប់​ដី រី​ឯ​ផ្នែក​សុដន់ និង​ពោះ​វិញ​ត្រូវ​តែ​ដាក់​ឱ្យ​ជាប់​ដី​ដូច​គ្នា ដោយ​ងើប​គូ​ថឡើង នៅពេល​ដែល​អ្នក​ធ្វើ​ចលនា​ពី​១​ដល់​៤ អ្នក​ត្រូវ​តែ​ដកដង្ហើម​៥​ដង​គម្រាត​ពី​ចលនា​មួយៗ​៕
 ​ចលនា​Yoga​ដែល​អាច​ឱ្យ​អ្នក​គេង​លក់​ស្រួល​
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។