ក្រសួងការងារ ជំរុញស្ថាប័នពាក់ព័ន្ធ ចូលរួមទប់ស្កាត់ គ្រោះថ្នាក់ការងារ ក្នុងវិស័យសំណង់

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឲ្យបណ្តា ស្ថាប័នពាក់ព័ន្ធ ត្រូវចូល រួមទប់ស្កាត់គ្រោះថ្នាក់ការ ក្នុងវិស័យសំណង់ ព្រោះគ្រោះថ្នាក់ ក្នុងវិស័យនេះ បានកើនឡើងជា ញឹកញាប់ បន្ទាប់ ពីគ្រោះថ្នាក់ចរាចរណ៍។

លោក ហ៊ុន ហានសុង រដ្ឋលេខាធិការក្រសួងការងារ បានមានប្រសាសន៍ ក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពី សុខភាព និងសុវត្ថិភាពការងារ ក្នុងវិស័យសំណង់ ក្នុងប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នាសណ្ឋាគាអំាទែកុងទីណង់តាល់ថា កន្លងមកក្រសួងបានប្រកាសឲ្យ ភាគីពាក់ព័ន្ធទប់ស្កាត់ គ្រោះថ្នាក់គ្រប់ វិស័យ  ប៉ុន្តែប្រកាសនោះមិនទាន់បានបញ្ចូល នូវចំណុចបញ្ហាគ្រោះថ្នាក់មួយចំនួន ដូចជាគ្រោះថា្នក់អគ្គិសនី ជាដើម។ យ៉ាងណាក្តីលោកថាបញ្ហាអគ្គិសនី មិនអាចចេញជា ប្រកាសបាននោះទេ ព្រោះពាក់ព័ន្ធជាមួយក្រសួង ផ្សេងៗជាច្រើនទៀត ។

ទាក់ទិននឹងគោលបំណង នៃសិក្ខាសាលានោះវិញលោកថា ដើម្បីប្រមូលមតិពីសិក្ខាកាម ដែលបានចូលរួម ជុំវិញបញ្ហាអ្វីដែលចង់ឈានទៅរក វប្បធម៌មួយល្អពិសេស វិស័យសំណង់ ។ ក្រៅពីគ្រោះថ្នាក់ចរាចរណ៍នោះ គ្រោះថា្នក់ក្នុងវិស័យសំណង់ក៏បាន កើតឡើងគួរឲ្យកត់សំគាល់ផងដែរ ។

លោកបញ្ជាក់ថា«យើងសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ច្រើន ប៉ុន្តែបើធៀបបញ្ហាគ្រោះថា្នក់ ជាមួយវិស័យ ផ្សេងទៀត យើងឃើញថា វិស័យសំណង់តែម្តង ស្លាប់ដោយសារធ្លាក់ ស្លាប់ដោសារចរន្តអគ្គិសនី  ដោយសារ ធ្លាក់លើអគាតែម្តង»។

លោក ហ៊ុយ ហានសុង បានអំពាវនាវឲ្យកម្មករទាំងអស់ ត្រូវធ្វើការប្រុងប្រយ័ត្នដោយខ្លួនឯង ព្រោះគ្រោះថ្នាក់ក្នុង វិស័យនេះ បានកើតឡើងគ្រប់ពេលវេលា។

ចំណែកលោក ទេព សុភ័ណ្ឌ ប្រធាននាយកដ្ឋានសេវាសមាជិកភាព CAMFEB A បានលើកឡើងថា បុរី សំណង់ ផ្ទះល្វែង ខុនដូខ្ពស់ៗ អាគារពាណិជ្ជកម្មស្ពានអាកាស ផ្លូថ្លល់ ដែលជាការវិនិយោគរបស់វិនិយោគិនក្នុងស្រុក ក៏ដូចជា វិនិយោគិនបរទេស បានកើនឡើង ជាហូរហែរ   ហើយបានបង្កើនការងារ និងបង្កើនប្រាក់ចំណូល សម្រាប់ ប្រជាជនកម្ពុជា ព្រមទំាងបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ កាត់បន្ថយភាពក្រីក្រដែលជា បញ្ហា មួយក្នុងចំណោមបញ្ហាចម្បង នានានៅក្នុងប្រទេសកម្ពុជា ។

លោកបន្តថា ទោះបីជាមានការរីកចំរើនយ៉ាងណាក្តី  ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ក្នុងវិស័យក្មេងខ្ចីមួយ នេះ ជាពិសេសការធានាឲ្យបាន នូវសុត្ថិភាព និងសុខមាល ភាពសម្រាប់បងប្អូន  កម្មករ និយោជិតដែលកំពុង បំពេញកិច្ចការងារ គឺជារឿងមួយដ៏ចាំបាច់ដែលមិនអាចអត់បាន៕

ក្រសួងការងារ ជំរុញស្ថាប័នពាក់ព័ន្ធ ចូលរួមទប់ស្កាត់ គ្រោះថ្នាក់ការងារ ក្នុងវិស័យសំណង់