ឆេះផ្ទះ នៅខណ្ឌឫស្សីកែវ បណ្តាលឲ្យខូចខាត ៥០ភាគរយ

ភ្នំពេញ៖ ភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅវេលម៉ោង១១និង៤០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា មានករណីអគ្គិសភ័យឆេះផ្ទះមួយ បានកើតឡើង នៅចំណុចផ្ទះលេខ១៩B ផ្លូវលេខ៥ ក្រុម១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦  ខណ្ឌឫស្សីកែវ ។

ប្រភពខាងលើបានបន្តថា ម្ចាស់ផ្ទះឈ្មោះ ប៉ា វ៉ាសេត ភេទប្រុស អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ទៀង ឡងឌី អាយុ៤១ឆ្នាំ   ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យឆេះផ្ទះ ដោយសារតែទុស្សេខ្សែភ្លើងចង្ក្រានប្រើអគ្គិសនី  ដែលបណ្តាលឲ្យខូចខាត ៥០% ៕