លោក អៀង ស៊ី​ធុល ​របួស​ជើង​មិនអាច​ដើរ​បាន​ ដោយសារធ្លាក់​ពីលើ​ជណ្តើរ

​សិល្បៈ​៖​ព្រឹទ្ធ​ចា​រ្យ​សិល្បៈ​បុរាណ​ខ្មែរ​លោក អៀង ស៊ី​ធុល បាន​ជួប​ឧ​ប្ប​ទ្ទ​ហេតុ​ដោយ​រអិល​ធ្លាក់​ពី​ជណ្តើរ ខ​ណះ​ពេលដែល​លោក​ឡើងទៅ​ពិនិត្យ​ដំបូលផ្ទះ​របស់លោក ដោយ​របួស​ជើង​មិនអាច​ដើរ​ឬ​អង្គុយ​បានឡើយ​។ 

​    ​ដំណឹង អំពី​គ្រោះថ្នាក់​របស់​ព្រឹទ្ធាចារ្យ​សិ​ល្បៈបុរាណ​រូបនេះ​ត្រូវបាន ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​សំណាក់​លោក សុះ ម៉ាច ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ​។​

​     បើតាម​លោក សុះ ម៉ាច លោក​អៀង​ស៊ី​ធុល​ព្រឹទ្ធាចារ្យ​សិ​ល្បៈ​បុរាណ​និង​ជា​អតីត​ប្រធាន​សមាគម​សី ល្បករ​ខ្មែរ​ពេលនេះ​មានទុក្ខ​លំបាក​ជា​ទំងន់​ពុំ​អាច​ដើរ​រឺ​អង្គុយ​បាន​និង មាន​អាកា​រៈចុកចាប់​ដោយ​លោក​ក្រោយពី​គ្រោះថ្នាក់​ចរាចរ​ដោយសារ​ម៉ូតូ​បុក ឥឡូវ​ត្រូវ​គ្រោះថ្នាក់​ចៃដន្យ​ធ្លាក់​ពីលើ​ជណ្តើរ​នៅពេល​លោក​ឡើងទៅ​ពិនិត្យ ដំបូល​នៅផ្ទះ​របស់លោក​។​

​    ​លោក បញ្ជាក់ថា តាមរយៈ​ពិនិត្យ​របួស​លោក អៀង ស៊ី​ធុល អាច​នឹង​ធ្វើការ​សម្រាក​ព្យាបាល​រយៈពេល​២​ខែ ទើប​អាច​វិល​មកកាន់​សភាព​ដើម​វិញ​។ ក្នុងនាម​ប្រធាន​សមាគម​សិ​ល្បករ​ខ្មែរ​លោក សុះ ម៉ាច នៅ​ថ្ងៃ​ច័ន្ទ​ទី​២១​ខាងមុខនេះ លោក​នឹង​ដឹកនាំ​ក្រុមប្រឹក្សា​ទៅសួរសុខទុក្ខ​លោក អៀង សី​ធុល​ដោយផ្ទាល់ ដោយសារ​កន្លងមក​លោក​មានគុណ​បំណាច់​ធ្លាប់​យក​អំណោយ​ជួយ​ដល់​អ្នក​សិ​ល្បៈ ក្រលំបាក​ឈឺ​ថ្កាត់​របួស ពិការ ស្លាប់ អំឡុងពេល​លោក​នៅ​កាន់​ជា​ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ​៕ 

លោក អៀង ស៊ី​ធុល ​របួស​ជើង​មិនអាច​ដើរ​បាន​ ដោយសារធ្លាក់​ពីលើ​ជណ្តើរ