ចំណាត់ការ​​ថ្មី​របស់​អង់គ្លេស​ ចំពោះ​អ្នក​បត់​ជើង​តូច​​ដាក់​​ជញ្ជាំង

ចំណាត់ការ​​ថ្មី​របស់​អង់គ្លេស​ ចំពោះ​អ្នក​បត់​ជើង​តូច​​ដាក់​​ជញ្ជាំង

អាជ្ញាធរ​​​នៃ​តំបន់​ Hackney ប្រទេស​អង់គ្លេស​​​​​បាន​ប្រកាស​ឲ្យ​​ដឹង​ជា​សាធារណ​​ថា​ ​អ្នក​​​​​​​ចូល​ចិត្ត​បត់​ជើង​តូច​​តាម​ទី​កន្លែង​​​​ជញ្ជាំង​សាធារណៈ​ នឹង​ជួប​​​​ចំណាត់​ការ​ថ្មី​ ដែល​ធ្វើ​ពួក​គេ​នឹង​លែង​​ហ៊ាន​បត់​ជើង​តូច​​តាម​ទី​សាធារណ​​​​​​ទៀត​​​បាន។

 

ចំណាត់ការ​​ថ្មី​របស់​អង់គ្លេស​ ចំពោះ​អ្នក​បត់​ជើង​តូច​​ដាក់​​ជញ្ជាំង
 

 
វិធាន​ការ​ថ្មី​នោះ​ គឺ​ជា​​​ការ​លាប​​​​​នូវ​ទឹក​ថ្នាំ​ពិសេស​ម្យ៉ាង​​​នាំ​យក​មក​ពី​ប្រទេស​អាល្លឺម៉ង់​​​ នឹង​ត្រូវ​លាប​លើ​ជញ្ជាំង​តាម​ទី​សាធារណ​ ពេល​​​​​នរណា​ម្នាក់​បត់​ជើង​តូច​តាម​ទី​សាធារណៈ​ នឹង​ត្រូវ​​​ទទឹក​ជោគ ដោយ​​ទឹក​ថ្នាំ​​ពិសេស​លាប​លើ​ជញ្ជាំង​​ធ្វើ​ឲ្យ​​ទឹក​នោម​ផ្លាត​មក​ត្រូវ​ ជើង​​ ឬ​ ខោ អ្នក​ចូល​ចិត្ត​នោម​តាម​ទី​សាធារណ​នោះ។
 

​អាជ្ញាធរ​​​នៃ​តំបន់​ Hackney បាន​​​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​សង្កាត់​ចំនួន​ពីរ​​​​ គឺ សង្កាត់ Shoreditch និង សង្កាត់ Dalston ត្រូវ​បាន​លាប​​ទឹក​ថ្នាំ​ពិសេស​នោះ​រួច​ហើយ ប្រសិន​បើ​​វិធាន​ការ​នឹង​ជោគ​ជ័យ​ នោះ​អាជ្ញាធរ​តំបន់ Hackney នឹង​អនុវត្ត​ទូទាំង​តំបន់​តែ​ម្ដង។
 

ចំពោះ​​​​វិធាន​ការ​ថ្មី​ខាង​លើ ត្រូវ​គេ​រំពឹង​ថា​នឹង​​​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​​លើ​ការ​សម្អាត​​ ទី​កន្លែង​​ជ្រាំ​ដោយ​ទឹក​នោម តាម​ទី​កន្លែង​​សាធារណៈ ដែល​​ក្នុង​មួយ​ឆ្នាំ​ៗ​​ចំណាយ​អស់​ ១​សែន​ផោន ស្មើ​នឹង​ ១៤៩ ៥៥៥ ដុល្លារ​ផង​ដែរ៕
 

ទស្សនាវីដេអូ
 

 

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ metro, standard​​​​​​​​