អាកាធាតុនៅខេត្ត​​ជាប់​តំបន់​មាត់​សមុទ្រត្រជាក់​បង្គួរ​​

ខេត្តកំពត+កែប+ព្រះសីហនុ+កោះកុង ៖ តាម​​សេចក្តី​រាយការណ៍​ពី​​អ្នក​ឆ្លើយ​ឆ្លង​​ព័ត៌​មាន​នៅ​ឯនាយ​សមុទ្រ បាន​ឱ្យ​ដឹង​ថា ​ខេត្ត​ទាំង​៤ដែល​នៅ​ជាប់​មាត់​សមុទ្រ​​ មាន ​ខេត្តកំពត ​ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង អាកាស​ធាតុ​​​ត្រជាក់​ជាង​សព្វ​មួយ​ដង តាំង​ពី​វេលា​រំលង​អធ្រាត្រ​មក​ម៉្លេះ ។

ប្រភព​បន្ត​ថា រហូត​មក​ដល់​ម៉ោង​​​១​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ​ នេះ ទោះ​បី​ជា​​ផ្ទៃ​មេឃ​​ស្រឡះ​ និង​បញ្ចេញកម្ដៅ​​ខ្លះៗយ៉ាង​ណា​​ក៏​ដោយ ក៏​អាកាស​ធាតុ​​នៅ​តំបន់​ឯនាយ​សមុទ្រ​​នៅ​តែ​​ត្រជាក់​​​ដដែល​​ (ត្រជាក់​បង្គួរ)​ ​ការ​ត្រជាក់នេះ គឺបណ្តាល​មក​ពី​ខ្យល់​ខែកត្តិក ទើប​ធ្វើ​ឱ្យ​ត្រជាក់​បែបនេះ ៕