ប៉េ​អឹម​ខេត្ត​ស្ទឹង​ត្រែង​ឡោម​ព័ទ្ធ​ចាប់​ក្រុម​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​បាន​២នាក់​

ខេត្ត​ស្ទឹង​ត្រែង​ ៖ ​មុន​នេះ​បន្តិច​មាន​សេចក្តីរាយការណ៍​ពី​លោកវរ​សេនី​យ៍ទោ ដួង វិចិត្រ ប្រធាន​មន្ទីរ​ព័ត៌មាន​សន្តិសុខ​កងរាជអាវុធហត្ថ​ខេត្ត​ថា​ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ក្រុម​ជនសង្ស័យ​ជូ​ញ​ដូរ​ថ្នាំ​ញៀន​នៅ​ដុ​ង​ក្រឡ​ ភូមិ​ឬ​ទ្ធិ​សែន​ជ័យ ​សង្កាត់​ស្ទឹង​ត្រែង ​ក្រុង​ស្ទឹង​ត្រែង​ និង​ឃាត់ខ្លួនបាន​២នាក់​​នាំ​​​តាម​ក្បួន​រថយន្ត​របស់​អាវុធហត្ថ​ខេត្ត​ និង​អាច​មក​ដល់​មូ​លដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​បន្តិចទៀត​នេះ។

ជនសង្ស័យ​ទាំង២​នាក់នោះ ​ម្នាក់​ឈ្មោះ​ស៊ុត​ ម៉ៃ​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​ខាំ​ភោគ​ ឃុំ​ព្រែក​មាស​ និង​ម្នាក់​ទៀត​ឈ្មោះ​ចាន់​ ថង​សៃ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​ស្រែ​ពោធិ៍​ សង្កាត់​ស្រះ​ឬ​ស្សី ​ក្រុង​ស្ទឹង​ត្រែង ។

ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ សមត្ថ​កិច្ច​បាន​ដក​ហូត​ថ្នាំ​ញៀន​ដកហូត​បាន​ចំនួន​១៩៨​គ្រាប់៕