បច្ចេកវិទ្យា​ Update ​អ្វី​ខ្លះ​រំពឹង​​ថា​​នឹង​បង្ហាញ​ខ្លួន​ក្នុង​​ព្រឹត្តិការណ៍​ CES ២០១៦?

បច្ចេកវិទ្យា​ Update ​អ្វី​ខ្លះ​រំពឹង​​ថា​​នឹង​បង្ហាញ​ខ្លួន​ក្នុង​​ព្រឹត្តិការណ៍​ CES ២០១៦?

CES ជា​ព្រឹត្តិការណ៍​ដាក់​តាំង​បង្ហាញ​នូវ​ផលិត​ផល​បច្ចេកវិទ្យា​ធំ​បំផុត​របស់​ពិភពលោក ​ដែល​គេ​តែង​តែ​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ​ ហើយ​ឆ្នាំ​នេះ​ក៏​ដូច​គ្នា​ដែរ​ គេ​នឹង​ធ្វើ​កម្មវិធី​នេះ​ឡើង​នៅ​ទី​ក្រុង​ Las Vegas​ សហរដ្ឋអាមេរិក​ ពី​ថ្ងៃ​ទី​៦ ខែ​មករា​ ដល់​ថ្ងៃ​ទី​៩ ខែ​មករា​ ឆ្នាំ២០១៦។

 

មុន​ពេល​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​មក​ដល់​ មាន​ការ​រំពឹង​ទុក​ថា​ ផលិតផល​ ឬ​គម្រោង​ទាក់ទង​នឹង​បច្ចេកវិទ្យា​មួយ​ចំនួន​​នឹងលើក​យក​មក​​បង្ហាញ​ខ្លួន​​ក្នុង​ព្រឹត្តិការណ៍​នេះ៖​

 

១. Connect Car
ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​ Volkswagen​ អាច​នឹង​បង្ហាញ​នូវ​វត្តមាន​នៃ​រថយន្ត​ប្រើ​អគ្គិសនី​ដែល​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ដែរ។

 

បច្ចេកវិទ្យា​ Update ​អ្វី​ខ្លះ​រំពឹង​​ថា​​នឹង​បង្ហាញ​ខ្លួន​ក្នុង​​ព្រឹត្តិការណ៍​ CES ២០១៦?

 

២. សុវត្ថិភាព​លើ Internet
ដោយ​យោង​តាម​របាយការណ៍​មួយ​ចំនួន​ស្ដី​ពី​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ បង្ហាញ​ថា​ ក្នុង​មួយ​ឆ្នាំ​ៗ ប្រព័ន្ធ​អ៊ីនធឺណិត​ រង​ការ​វាយ​ប្រហារ​ច្រើន​ជាង​៤លាន​ករណី​ ដូច​នេះ​ហើយ​ក្នុង​ព្រឹត្តិការណ៍​ CES ២០១៦​ គេ​រំពឹង​ថា​ អាច​នឹង​មាន​ការ​ពិភាក្សា​ដើម្បី​រក​ដំណោះ​ស្រាយ​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​នេះ​ និង​អាច​ជួយ​បង្កើន​សុវត្ថិ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ផង​ដែរ។

 

បច្ចេកវិទ្យា​ Update ​អ្វី​ខ្លះ​រំពឹង​​ថា​​នឹង​បង្ហាញ​ខ្លួន​ក្នុង​​ព្រឹត្តិការណ៍​ CES ២០១៦?

 

 

៣. Drones
គេ​ចង់​ឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​សមត្ថភាព​របស់​កូន​យន្តហោះ​ Drones ដែល​អាច​ដំណើរ​ការ​បាន​ដោយ​ស្វ័យ​ប្រវត្តិ​ ព្រោះ​មាន​ប្រភព​មួយ​ចំនួន​លើក​ឡើង​ថា​ នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ដូច​ជា​ក្រុមហ៊ុន​ Amazon និង Google​ មាន​គម្រោង​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក (​Drones)​ ដើម្បី​ធ្វើ​ការ​ដឹក​ជញ្ជូន​ផលិត​ផល​នានា​របស់​ពួក​គេ​ទៅ​ឲ្យ​អតិថិជន។

 

បច្ចេកវិទ្យា​ Update ​អ្វី​ខ្លះ​រំពឹង​​ថា​​នឹង​បង្ហាញ​ខ្លួន​ក្នុង​​ព្រឹត្តិការណ៍​ CES ២០១៦?

 

 

៤. Wearables 2.0
Wearables ជា​ប្រភេទ​កង​ដៃ​វៃ​ឆ្លាត​ដែល​មាន​សមត្ថភាព​អាច​វាស់​ស្ទង់​អំពី​ចង្វាក់​បេះដូង​ ជាតិ​ខ្លាញ់ ហើយ​ក៏​ដូច​ជា​ចលនា​ដង្ហើម​ផង​ដែរ។ ព្រោះ​តែ​ភាព​វ័យ​ឆ្លាត​របស់​វា​ ទើប​គេ​រំពឹង​ថា​ ក្នុង​ព្រឹត្តិការណ៍ CES ២០១៦​ Wearables​ ជំនាន់​ថ្មី​ដែល​អាច​ផ្ដល់​សុវត្ថិភាព​ក្នុង​ការ​រក្សា​ទុក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​ ព្រោះ​សូម្បី​តែ​លោក​អូប៉ាម៉ា​ក៏​ប្រើប្រាស់​កង​ដៃ​នេះ​ដែរ៕

 

បច្ចេកវិទ្យា​ Update ​អ្វី​ខ្លះ​រំពឹង​​ថា​​នឹង​បង្ហាញ​ខ្លួន​ក្នុង​​ព្រឹត្តិការណ៍​ CES ២០១៦?

 

ចុច​អាន៖ ទូរសព្ទ​ Samsung ១១​ម៉ូដែល​នឹង​អាច​ដំឡើង​​ទៅ​កាន់​​ Android 6.0 បាន​នៅ​​​ឆ្នាំ​២០១៦

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ telegraph