​ឃុំ​៣នៅស្រុក​ព្រៃនប់ ទទួល​រង​នូវ​ខ្យល់កន្ត្រាក់​​កាល​ពី​ព្រឹក​មិញ​

ខេត្ត​ព្រះសីហនុ ៖ ​បើ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន បាន​ឱ្យ​ដឹងថា ​កាល​ពី​​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃទី​១៧ ធ្នូ នេះ ​មាន​ឃុំ​ចំនួន​៣ ​ដែល​នៅតាម​បណ្តោយផ្លូវ​ជាតិ​លេខ​៣ ​(វាលរេញ​-កំពត) ​ស្ថិត​នៅ​ក្នុង​ស្រុក​ព្រៃនប់ ​​លំនៅ​ឋាន​របស់​ពលរដ្ឋ​មួយ​ចំនួន​បាន​ទទួល​រង​នូវ​ខ្យល់កន្ត្រាក់​​យ៉ាង​ខ្លាំងនេះ ។

ប្រភព​ព័ត៌មាន បាន​បន្ត​ថា ជុំវិញ​ករណី​​ខ្យល់កន្ត្រាក់​​ខាង​លើ​នេះ ​ពុំ​​ទាន់​មាន​របាយការណ៍​ណា​មួយ​បញ្ជាក់​ថា ​មាន​ពល​រដ្ឋ​ណា​ម្នាក់​ ឬ​លំនៅ​ឋាន​​ណា​មួយ​​​​រង​​គ្រោះ​​ថ្នាក់​​នោះ​​ទេ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា មាន​ផ្ទះ​មួយខ្នង​បាន​ប៉ើង​ដំបូល​​ ហើយ​អាជ្ញាធរ​​ស្រុក​​បាននិង​កំពុង​​ចុះ​ត្រួតពិនិត្យ​​តំបន់​ដែល​កើត​មាន​ខ្យល់​ខាង​លើនេះ ៕