Aguero ត្រៀម​ចូល​លេង​វិញ ពេល​ប៉ះ Arsenal

ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​ក្លិប Manchester City កីឡាករ Sergio Aguero នឹងត្រូវ​ត្រៀម​ត្រលប់​មកវិញ ដើម្បី​ធ្វើដំណើរ​ទៅ​ទឹកដី​កាំភ្លើង​ធំ Arsenal នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ បន្ទាប់ពី​ជាសះស្បើយ​ពីរ​បួស។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Aguero

កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ដែល​បាន​សម្រាក​ព្យាបាល ៦សប្តាហ៍​ជាមួយនិង​របួស​សរសៃ​រ​ពួរ កាល​ពី​ដើម​រដូវ​កាល​នេះ និង​បាន​អវត្តមាន​លេង ៤ ប្រកួត​ចុងក្រោយ​ឲ្យ Man City ដោយសារ​របួស​កែវ​ជើង​មួយ​ទៀត កាលពី​ប្រកួត​ឈ្នះ​ក្លិប Southampton ៣-១ នៅ​ខែវិច្ឆិកា។

បច្ចុប្បន្ន City មាន ១ ពិន្ទុ​ចាញ់​ក្លិប​ឈរ​លេខ ២ កាំភ្លើង​ធំ Arsenal នៅក្នុង​តារាង​លី​ក​កំពូល​អង់គ្លេស Premier League។