Watford ខ្ចី​ជើង​ខ្សែ​បម្រើ​ស្លាប Roma មក​ពង្រឹង​ក្រុម​បន្ថែម

ក្លិប​អង់គ្លេស Watford ខិតជិត​ចុះ​កុងត្រា​ជាមួយ​ខ្សែបម្រើ​ស្លាប​មួយទៀត​របស់​ក្លិប Roma គឺ​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Juan Iturbe ជា​លក្ខណៈ​ខ្ចី​ជើង​ជា​ជំហាន​ដំបូង ខណៈ​ខ្សែប្រយុទ្ធ​កុំ​ឡំ​ប៊ី Victor Ibarbo ដែល​បាន​មកលេង​ខ្ចី​ជើង​នៅ​កីឡដ្ឋាន Vicarage Road នេះ នឹងត្រូវ​ត្រលប់​ទៅ Roma វិញ។

Watford-buy-Roma-Winger

ក្លិប​អ៊ីតាលី Roma នេះ បាន​ចំណាយលុយ ២២លាន​អឺរ៉ូ ទិញ​កីឡាករ Iturbe នេះ​កាលពី​ឆ្នាំ ២០១៤។ កីឡាករ​វ័យ ២២ ឆ្នាំ​រូបនេះ មិនបាន​បង្ហាញ​ទម្រង់​លេង​ឲ្យ​ល្អ​នៅ​កីឡដ្ឋាន Stadio Olimpico ដោយ​រកបាន​ត្រឹម ៥គ្រាប់​ប៉ុណ្ណោះ ក្នុង ៥៥ប្រកួត​ឲ្យ Roma។

Roma បច្ចុប្បន្ន អនុញ្ញាត​ឲ្យ​កីឡាករ​នេះ​ទៅលេង​នៅ អង់គ្លេស​ក្នុងតម្លៃ​ខ្លួន​ខ្ចី​ជើង​ត្រឹមតែ ១លាន​ផោន​ប៉ុណ្ណោះ ជាមួយនឹង​ក្លិប Watford នេះ​អាចមាន​ជម្រើស​ទិញយក​ជា​អចិន្ត្រៃយ៍ នាពេល​បញ្ចប់​រដូវ​កាល ដោយ​ឲ្យ​តម្លៃ​ខ្លួន ១១ លាន​ផោន៕