ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​នៅ​ស្រុក​កូន​មុំ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

រតនគីរី: ​បុរស​វ័យ​៧៥​ឆ្នាំ​ម្នា​ក់បាន​ស្លាប់ និង​ម្នាក់​ផ្សេងទៀត​មាន​វ័យ​៥៨​ឆ្នាំ បាន​រងរបួស​ធ្ងន់ ក្នុងគ្រោះថ្នាក់​បង្កឡើង​ម៉ូតូ​២​គ្រឿង​បើក​បញ្ច្រាស​ទិសដៅ​បុក​​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​ង​១១​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ៧៨ ស្ថិតក្នុង​ភូមិ​សឹក ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី ។

​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ដល់​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​បុរស​ដែល​ស្លាប់​ក្នុងគ្រោះថ្នាក់​នេះ​មានឈ្មោះ គិ អាយុ​៧៥​ឆ្នាំ ស្នាក់នៅ​ភូមិ​៣ ឃុំ​ស្រែ​អង្ក្រង ស្រុក​កូន​មុំនិង​ភាគី​ម្ខាង​ទៀត​រងរបួស​ធ្ងន់​ឈ្មោះ ម៉េង ហួរ រ អាយុ​៥៨​ឆ្នាំ ស្នាក់នៅ​ក្រុង​បាន​លុង​។​

​តាម​សាក្សី​បាន​និ​យា​ថា មុន​កើតមាន​គ្រោះថ្នាក់​នេះ​ឡើង គឺ​គេ​បានឃើញ​ម៉ូតូ ១​គ្រឿងម៉ាក ហុងដា C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ព្រៃវែង​1D-6954 បើក​ដោយ​បុរសវ័យ​៧៥​ឆ្នាំ ក្នុងទិសដៅ​ពី​កើតមក​លិច លុះ​មកដល់​ចំណុច​ខាងលើ ក៏បាន​បុកជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ស៊េរី​ចាស់ ដឹក​កញ្ឆេ​មួយ​ពីក្រោយ​​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ ម៉ាកុង​ដា សេ​១២៥ ស្លាកលេខ ព្រៃវែង​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង និង​ភាគី​ម្ខាង​​ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្តរតនគិរី ។​

​សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​ចុះទៅ​អន្តរាគមន៍ បានបញ្ជាក់​ឲ្យ​ដឹងថា លោកតា​វ័យចំណាស់​ខាងលើ ជិះ​ម៉ូតូ​រំលោភ​ចូល​ខាងស្តាំ​ដៃ ជនរងគ្រោះ​ម្ខាង​ទៀត បណ្តាលឲ្យ​ខ្ទាត​ផ្លោង​ម៉ូតូ​ពី​ចំណុចកើតហេតុ​ប្រមាណ​៣០​ម៉ែត្រ​ឯណោះ​។ បន្ទាប់ពីធ្វើការ ត្រួតពិនិត្យ​សមត្ថកិច្ច​ជំនាញ​និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទងក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕R​

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​នៅ​ស្រុក​កូន​មុំ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​នៅ​ស្រុក​កូន​មុំ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​