បុរស​ម្នាក់​ទៅ​ដងទឹក​ស្រោច​បន្លែ រអិល​ធ្លាក់​ក្នុង​អណ្តូង​លង់ទឹក​ស្លាប់​

​ខេត្តមណ្ឌលគិរី​៖ បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់ បន្ទាប់ពី​ទៅ​ដងទឹក​ស្រោច​បន្លែ​បាន​រអិល​ធ្លាក់​ក្នុង​អណ្តូង​លង់ទឹក​ កាលពី​វេលា​ម៉ោង​១៩ និង​២០​នាទី ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ ត្រង់ចំណុច UTM 0689189,1362832 ស្ថិត​ក្នុងភូមិ ស្រែ​ឈូក ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជន​រង់​គ្រោះ​ខាងលើ​មានឈ្មោះ ខាត់ វី​សាល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ល្វា ឃុំ​ល្វាង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ មូលហេតុ​នៃ​ការស្លាប់​ត្រូវបាន​សមត្ថកិច្ច និយាយថា ជន​រង់​គ្រោះ​បាន​ទៅ​ដងទឹក​ស្រោច​បន្លែ រអិល​ជើង​ធ្លាក់​ចូលក្នុង​អណ្តូង​ស្លាប់​ដោយ​ខ្លួនឯង​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញ្ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​

KA-17-12-2015-03 KA-17-12-2015-04 KA-17-12-2015-05