Shu Qi អាច​ថែ​រាង​បាន​៥០​គីឡូ​​អស់​រយៈ​ពេល​២០​ឆ្នាំ តែ​វា​ជា​រឿង​លំបាក​មួយ​​

Shu Qi អាច​ថែ​រាង​បាន​៥០​គីឡូ​​អស់​រយៈ​ពេល​២០​ឆ្នាំ តែ​វា​ជា​រឿង​លំបាក​មួយ​​

តារា​សម្ដែង​តៃវ៉ាន់ Shu Qi បាន​​ធ្វើ​ឲ្យ​បុរស​ជា​ច្រើន​ឈ្លក់​វង្វេង ហើយ​នាង​អាច​រក្សា​ទម្ងន់​ឲ្យ​ថេរ​ត្រឹម​៥០​គីឡូក្រាម​​អស់​រយៈពេល​២០​ ចាប់​តាំង​ពី​ចូល​សិល្បៈ​ដំបូង។

 

Shu Qi អាច​ថែ​រាង​បាន​៥០​គីឡូ​​អស់​រយៈ​ពេល​២០​ឆ្នាំ តែ​វា​ជា​រឿង​លំបាក​មួយ​​

 

នា​ពេល​ថ្មី​ៗ​នេះ តារា​ស្រី​វ័យ​៣៩ឆ្នាំ បាន​សម្ដែង​ក្នុង​រឿង​ “X FIRE” នៅ​ចិនដីគោក​និង​ចូលរួម​ក្នុង​ជា​អ្នក​ឲ្យ​យោបល់​ក្នុង​កម្មវិធី​ប្រកួត​យុវជន​មួយ។ ផ្អែក​តាម​​គេហទំព័រ Asian Pop News តារា​សម្ដែង​ធ្លាប់​ថត​រឿង​ក្ដៅ​សាច់​រូប​នេះ​​បាន​និយាយ​ក្នុង​កម្មវិធី​ប្រកួត​ថា៖”តើ​អ្នក​អាច​សម្រក​ទម្ងន់​អ្នក​បាន​ដែរ​ឬ​ទេ? ការ​ក្លាយ​ជា​តារា​ម្នាក់ ពួក​យើង​ត្រូវ​មាន​រាងកាយ​ស្រស់​ស្អាត”។

 

តារា​សម្ដែង​និង​ម៉ូដែល​បាន​បន្ត​ថា៖ “វា​ជា​​កិច្ចការ​មួយ​ដែល​តារា​ៗ​ត្រូវ​រក្សា​រាង​ឲ្យ​ល្អ។ ប៉ុន្តែ​វា​ហាក់​ដូច​ជា​ការ​ប្រព្រឹត្ត​ទោស​ឧក្រិដ្ឋ​​មួយ​អីចឹង​ ​បើ​យើង​បណ្ដោយ​ខ្លួន​ឲ្យ​ធាត់​”។ ពាក្យ​សម្ដី​មួយ​ឃ្លា​នេះ​បាន​ធ្វើ​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ចាប់​អារម្មណ៍​និង​ចែកចាយ​ត​គ្នា។ អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​និយាយ​ថា៖​”ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​ទោស​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ”។

 

Shu Qi អាច​ថែ​រាង​បាន​៥០​គីឡូ​​អស់​រយៈ​ពេល​២០​ឆ្នាំ តែ​វា​ជា​រឿង​លំបាក​មួយ​​

 

 

ចុចអាន៖Shu Qi រំឭក​ប្រវត្តិ​ជូរចត់​​ កាល​ថត​រឿង​អាសអាភាស​យ៉ាង​ជោកជាំ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  asianpopnews