តោះ! ទៅមើលកំពូល ភ្នំភ្លើងទាំង ៥ របស់ពិភពលោក ទាំងអស់គ្នា

វិទ្យាសាស្រ្ត៖ ភ្នំអ៊ីតណា របស់ប្រទេសអ៊ីតាលី និង ភ្នំភ្លើង Popocatépetl របស់ប្រទេស មិចស៊ីកូ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និង ឆោឡោនៅក្នុងសារព័ត៌មានកាលពីពេលថ្មីៗនេះ ដោយសារការ ព្រួសកម្អែលភ្នំភ្លើងដ៏សាហាវរបស់ពួកវា បន្ទាប់ពីផ្ទុះ។

ការផ្ទុះភ្លើងដ៏ធំដូចជា ភ្នំភ្លើងពីណាតូប៊ូ របស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងឆ្នាំ ១៩៩១ និង ភ្នំ ហេឡែនរបស់រដ្ឋវ៉ាស៊ីតោននៅក្នុងឆ្នាំ ១៩៨០ គឺមានភាពល្បីល្បាញជាង ដោយសារវាបាន ធ្វើឲ្យមានការរីករាលដាល និង និងបង្កឲ្យភ្នំភ្លើងដែលនៅជិតវាបានចាប់ផ្តើម ផ្ទុះជាប់ៗគ្នា ជាបន្តបន្ទាប់។  មិនតែប៉ុណ្ណោះវាបានធ្វើឲ្យផ្ទៃមេឃពោរពេញទៅដោយផ្សែងយ៉ាងអួរអាប់។

ខាងក្រោមនេះគឺជាភ្នំភ្លើងទាំងប្រាំ ដែលមិនត្រូវបានគេធ្លាប់ស្គាល់ ឬ ផ្តោតអារម្មណ៍ទៅលើ ក៏ប៉ុន្តែពួកវាពួកវានៅតែបន្តកើតឡើង និងធ្វើការផ្ទុះឡើងអស់រយៈពេលជាច្រើនឆ្នាំ។

៥. ភ្នំភ្លើង Sangay នៅក្នុងប្រទេសអេក្វាឌឺ

ភ្នំភ្លើងដែលមានកំពស់ ១៧.១៥៨ហ្វីត ( ៥.២៣០មែត្រ) និងមានរាងដូចស្បែកជើងសេះ មានអាយុកាល ៩៤ឆ្នាំ។ វាបានចាប់ផ្តើមផ្ទុះឡើងចាប់តាំងពីឆ្នាំ១៩៣៤មកម្ល៉េះ ហើយបាន បន្តផ្ទុះឡើងរហូតមកដល់បច្ចុប្បន្ន។

៤. ភ្នំភ្លើង Santa María របស់ប្រទេស ហ្គូតេម៉ាឡា

ភ្នំផ្លើង Santa María មានកំពស់ ១២.៣៧៥ហ្វីត(៣.៧៧២ម៉ែត្រ) ព្រមទាំងមានអាយុ ១០១ឆ្នាំ។ វាបានផ្ទុះឡើងនៅក្នុងឆ្នាំ ១៩០២ ដែលការផ្ទុះភ្នំភ្លើងដ៏ធំជាងគេបំផុត នៅក្នុង សតវត្សរ៍ទី២០ ដោយវាបានធ្វើឲ្យមានការខូចខាតជាច្រើននៅក្នុង ប្រទេស ហ្គូតេម៉ាឡា ភាគនីរតី។ បន្ទាប់មកវាបានក្លាយទៅជារណ្តៅភ្នំភ្លើងនៅក្នុងឆ្នាំ ១៩២២។

៣. ភ្នំភ្លើងស្រ្តមបូលី ប្រទេសអ៊ីតាលី

វាគឺជាភ្នំភ្លើងនៅក្រោមទឹក ដែលបានផ្ទុះឡើងជាបន្ទាប់អស់រយៈពេលជាង ២.០០០ឆ្នាំ។ ការផ្ទុះឡើងនៃភ្នំភ្លើងមួយនេះ នៅក្នុងឆ្នាំ២០០២ បានធ្វើឲ្យមានព្យុះស៊ូណាមិ និង ធ្វើឲ្យមាន ការខូចខាតជាច្រើននៅតាមតំបន់មាត់សមុទ្រ និងកោះ។

២. ភ្នំភ្លើង អ៊ីតណា ប្រទេសអ៊ីតាលី

មានអាយុកាល ១០៩ឆ្នាំ និងបានធ្វើការផ្ទុះឡើងជិត២០០ដង។ ភ្នំភ្លើងមួយនេះមានកំពស់ ១០.៩៥៨ហ្វីត (៣.៣៤០ម៉ែត្រ) និង ជាភ្នំភ្លើងដែលខ្ពស់ជាងគេបំផុតនៅអឺរ៉ុប។

១. ភ្នំភ្លើង យ៉ាស៊ួ ប្រទេសវ៉ាណាយូតូ

វាមានអាយុ ១១១ឆ្នាំ និងបានធ្វើការផ្ទុះឡើងជាបន្តបន្ទាប់ជាង ១សតវត្សរ៍នៅក្នុង សមុទ្រ បាស៊ីហ្វកភាគខាងត្បូង ហើយវាអាចកើតឡើង ២ ទៅ៣ដងក្នុងមួយថ្ងៃ៕

តោះ! ទៅមើលកំពូល ភ្នំភ្លើងទាំង ៥ របស់ពិភពលោក ទាំងអស់គ្នា

តោះ! ទៅមើលកំពូល ភ្នំភ្លើងទាំង ៥ របស់ពិភពលោក ទាំងអស់គ្នា

តោះ! ទៅមើលកំពូល ភ្នំភ្លើងទាំង ៥ របស់ពិភពលោក ទាំងអស់គ្នា

តោះ! ទៅមើលកំពូល ភ្នំភ្លើងទាំង ៥ របស់ពិភពលោក ទាំងអស់គ្នា

តោះ! ទៅមើលកំពូល ភ្នំភ្លើងទាំង ៥ របស់ពិភពលោក ទាំងអស់គ្នា