ហេតុអ្វី បានជា ស្ត្រីងាយស្រវឹងលឿន ជាងបុរស?

អេស្ប៉ាញ៖ ក្រុមអ្នកស្រាវជ្រាវ នៅក្នុងប្រទេសអេស្ប៉ាញ បាននិយាយថា នៅពេលដែលមាន ការទទួលទានស្រាជុំគ្នា រវាងនិស្សិត និស្សិតស្រីៗបានស្រវឹង លឿនជាង និស្សិតប្រុសៗ។ នេះ បើយោងតាមគេហទំព័រព័ត៌មានសុខភាព ចេញផ្សាយនៅថ្ងៃពុធ ទី ១៦ ខែធ្នូ ឆ្នាំ ២០១៥។

ការសិក្សាដោយលោក Jose M. Cancela Carral នៃមហាវិទ្យាល័យ Vigo បាននិយាយថា ក្រុមអ្នក ស្រាវជ្រាវមកពីក្រុមតាមដានសុខភាព បានធ្វើការសិក្សាអំពីរបៀប រស់នៅប្រចាំ ថ្ងៃរបស់ក្រុម និស្សិតដែលសិក្សានៅក្នុងមហាវិទ្យាល័យវីហ្គោនេះ។

ជាមួយគ្នានេះដែរ ការវិនិច្ឆ័យរបស់ពួកគេ បានរាប់បញ្ចួលទាំងការប្រើប្រាស់ថ្នាំញៀន និង ជាតិស្រវឹង ការហាត់ប្រាណ និងរបបអាហាររបស់ពួកគេ។ ម្យ៉ាងវិញទៀត ក្រុមអ្នកស្រាវជ្រាវ ក៏បានធ្វើការវិនិច្ឆ័យ ទៅលើក្រុមនិស្សិតភាគច្រើនដែលមានបញ្ហាសុខភាពជាញឹកញាប់។

ជាមួយគ្នានេះដែរ ការស្រាវជ្រាវបានបង្ហាញថា ស្រ្តីមានឱកាសស្រវឹងលឿនខ្លាំងជាងបុរស។ ម្យ៉ាង វិញទៀត ក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការប្រើប្រាស់ថ្នាំញៀន របស់ក្រុម និសិត្សអស់ទាំងនោះ ដោយថ្ងៃអនាគតពួកគេនឹងអាចប្រឈមមុខនឹង បញ្ហាសុខភាពខ្ពស់បំផុត។

ការឆាប់ស្រវឹងរបស់ស្ត្រី អាចមានកត្តាពីរ ធំៗ គឺ ទីមួយរូបរាងកាយទន់ខ្សោយ ដែលងាយ ទទួលរង បរិស្ថានពីខាងក្រៅ និង មួយទៀតគឺទម្លាប់ ដែលស្ត្រីភាគច្រើន មិនមានទម្លាប់ ទទួល ទានស្រា ជាប្រចាំ រហូតដល់សុំានឹងវា ដូចជាបុរសភេទ នោះឡើយ៕

ហេតុអ្វី បានជា ស្ត្រីងាយស្រវឹងលឿន ជាងបុរស?