ពស់ថ្លាន់ប្រវែង ជាង៥ម៉ែត្រ ត្រូវបានគេសម្លាប់ នៅផ្លូរីដា

ផ្លូរីដា៖ ពស់ថ្លាន់ប្រវែង ៥,១៥ម៉ែត្រ មានដើមកំណើតពី ប្រទេសភូមា មួយក្បាល បានធ្វើឲ្យ មនុស្សមួយគ្រួសារ មានការតក់ស្លុត យ៉ាងក្រៃលែង នៅពេលដែលវាបានវៀរ ទៅក្នុងតំបន់ ពិកនិចមួយកន្លែង  នៅក្នុងរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក។ នេះបើយោងតាមគេហទំព័រព័ត៌មាន វិទ្យាសាស្រ្ត ចេញផ្សាយនៅថ្ងៃពុធ ទី ១៦ ខែធ្នូ ឆ្នាំ ២០១៥។

សេចក្តីរាយការណ៍បន្តទៀតបានឲ្យដឹងថា គ្រួសារមួយក្រុមនោះបានចាប់ យករួបភាពរបស់ ពស់ថ្លាន់ដ៏ធំសំបើម នោះដោយកាមេរ៉ារបស់បួកគេ មុនពេលដែល អជ្ញាធរត្រួតពិនិត្យ របស់តំបន់នោះបានសម្លាប់វា។ ក៏ប៉ុន្តែការ រាយការណ៍ នោះមិនបានប្រាប់អំពី កន្លែងដែលពស់មួយក្បាលនោះងាប់នោះឡើយ។

ពស់ថ្លាន់ ជាប្រភេទសត្វដែលបានធ្វើការឈ្លានពានទៅក្នុងសហរដ្ឋអាមេរិក។ ហើយការ ឈ្លានពានរបស់ពួក វានោះ បានធ្វើឲ្យចំនួននៃប្រភេទសត្វទន្សាយ កញ្ច្រោង ឆ្មា និងប្រភេទសត្វដទៃទៀត មានការថយចុះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ បេសកកម្មរបស់ក្រុមអ្នកអភិរក្ស សត្វព្រៃនិងត្រី របស់រដ្ឋ ផ្លូរីដា បានប្រារព្ធ កម្មវិធី ប្រកួតមួយដោយមានលក្ខខណ្ឌថា ប្រើសិនបើអ្នកណាអាច សម្លាប់ ពស់ថ្លាន់បានច្រើនជាងគេបំផុត អ្នក នោះនឹងបានទទួលវង្វាន់ជាទឹកប្រាក់ ចំនួន១.៥០០ដុល្លារ សហរដ្ឋអាមេរិក និង ១.០០០ដុល្លាសហរដ្ឋអាមរិក សម្រាប់អ្នកដែលអាចសម្លាប់ពស់ថ្លាន់ ដែលមាន ប្រវែងវែងជាងគេបំផុត៕

ពស់ថ្លាន់ប្រវែង ជាង៥ម៉ែត្រ ត្រូវបានគេសម្លាប់ នៅផ្លូរីដា

ពស់ថ្លាន់ប្រវែង ជាង៥ម៉ែត្រ ត្រូវបានគេសម្លាប់ នៅផ្លូរីដា