ពលរដ្ឋប្រេស៊ីល លើកគ្នាតវ៉ា ទូទាំងប្រទេស ដើម្បីសម្តែង ការគាំទ្រប្រធានាធិបតី

ប្រេស៊ីឡា៖ សកម្មភាពបាតុកម្មតវ៉ា ប្រឆាំងបទចោទប្រកាន់ លើប្រធានាធិបតី ប្រេស៊ីល លោកស្រី ឌីលម៉ា រ៉ូសែហ្វ បានផ្ទុះឡើងជាលក្ខណៈ ទ្រង់ទ្រាយធំ នៅតាមទីក្រុងធំៗ របស់ ប្រេស៊ីល ក្រោមការរៀបចំ ដោយ សហជីព សំខាន់ៗ ក្នុងប្រទេស, អង្គការក្រៅរដ្ឋាភិបាល, និង គណបក្សនយោបាយ ផ្សេងទៀត។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះឲ្យ ដឹងទៀតថា សកម្មភាព តវ៉ាដោយមានការលើកឡើងថា “វានឹងមិនមានការធ្វើរដ្ឋប្រហារ” ជាការសហការរវាង មជ្ឈមណ្ឌល បង្រួបបង្រួមកម្មករ និងសហភាពជាតិរបស់និស្សិត រួមទាំងក្រុមផ្សេងទៀត ដែលរៀបចំឡើងជាក្បួន ដង្ហែបែប តវ៉ាតែម្ដង។

យោងតាមការលើកឡើងរបស់លោក  Vagner Freitas ប្រធានមជ្ឈមណ្ឌល បង្រួបបង្រួម កម្មករបានឲ្យដឹងថា ការដង្ហែក្បួនតវ៉ានេះ ធ្វើឡើងនៅតាមបណ្ដាទីក្រុងចំនួន ៧០ ដើម្បី ការពារលទ្ធិប្រជាធិបតេយ្យ ប្រយុទ្ធប្រឆាំង អំពើពុករលួយ និងគាំទ្រដល់លោកស្រី រ៉ូសែហ្វ ខណៈពេលដែលលោកស្រី កំពុងប្រឈមមុខនឹងកិច្ចដំណើរការ នៃនីតិវិធីចោទប្រកាន់៕