ប្រភេទបក្សីមួយ នៅរុស្ស៊ី កំពុងជួប គ្រោះថ្នាក់ខ្លាំង

មូស្គូ៖ ក្រុមអ្នកការពារ ពពួកសត្វបក្សី បាននិយាយថា បក្សី៣ ប្រភេទនៅក្នុង ប្រទេសរុស្ស៊ី កំពុងស្ថិតនៅក្នុង ស្ថានភាព គ្រោះថ្នាក់ ដែលអាចឈានទៅ ដល់ការផុតពូជ។

យោងទៅតាមប្រភព ព័ត៌មាន រុស្ស៊ី RIA Novosti បានឲ្យដឹងថា ប្រភេទបក្សី ដែលមានអត្រា នៃការបាត់បងខ្ពស់ ជាងគេបំផុតរួមមាន the slender-billed curlew, the spoon-billed sandpiper , និង the golden bunting  ដែលពួក វាមានទំលាប់ផ្លាស់ប្តូរទីលំនៅនៅក្នុង រដូវរងារ។

ម្យ៉ាងវិញទៀត ចំនួនសត្វចាបនៅក្នុងប្រទេសរុស្ស៊ី ក៏ត្រូវបានឃើញថា មានការធ្លាក់ចុះ ផងដែរ។ នៅក្នុង ខណៈ ពេលដែលប្រភេទបក្សីមួយចំនួនកំពុងតែស្ថិតនៅក្នុងស្ថានភាព គ្រោះថ្នាក់ ដោយរៀបនឹងផុតពួជ  ក៏មានពពួក សត្វបក្សីថ្មីចំនួន ១០ ប្រភេទត្រូវបានគេ មើលឃើញថាកើតឡើង នៅក្នុងប្រទេសរុស្ស៊ីផងដែរកាលពី២០ឆ្នាំមុន។

ក្រុមអ្នកអភិរក្សសត្វបក្សីបាននិយាយថា មូលហេតុនៃការធ្លាក់ចុះ ចំនួនសត្វបក្សីអស់ទាំងនេះ ប្រហែល មកពីការផ្លាស់ប្តូរទីលំនៅពីកន្លែងមួយទៅកន្លែងមួយ ព្រមទាំងការប្រែប្រួល នៃអាកាសធាតុ។

គួរបញ្ជាក់ដែរថា ក្រុមអ្នកការពារពពួកបក្សីរបស់ប្រទេសរុស្ស៊ី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ដោយបាន ធ្វើការពិនិត្យ នឹង សិក្សាអំពីចំនួននៃសត្វបក្សី ដែលមានវត្តមាន នៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងការផ្លាស់ប្តូរទីលំនៅ និង ផលប៉ះពាល់លើពួកវា៕

ប្រភេទបក្សីមួយ នៅរុស្ស៊ី កំពុងជួប គ្រោះថ្នាក់ខ្លាំង