និយាយ​ទូរស័ព្ទ គួរ​ស្តាប់​ត្រចៀក​ឆ្វេង ឬ​ត្រចៀក​ស្តាំ​?

និយាយ​ទូរស័ព្ទ គួរ​ស្តាប់​ត្រចៀក​ឆ្វេង ឬ​ត្រចៀក​ស្តាំ​?

​ពេល​លើក​ទូរស័ព្ទ តើ​អ្នក​ស្តាប់​ដោយ​ត្រចៀក​ឆ្វេង ឬ​ត្រចៀក​ស្តាំ​? ក្រុមគ្រូពេទ្យ “Apollo Medical Team” បាន​ណែនាំ​ថា យើង​គួរតែ​ស្តាប់​ទូរស័ព្ទ នៅ​ត្រចៀក​ខាងឆ្វេង ពី​ព្រោះ​ការនិយាយ​ឆ្លើយឆ្លង តាម​ត្រចៀក​ខាងស្តាំ អាច​ប៉ះ​ពាក់​ដល់​ខួរក្បាល​បាន​។

គ្រូពេទ្យ​ក៏​បាន​ព្រមាន​ផងដែរ​ថា ទោះបីជា​មិន​មាន​ការសិក្សា​ច្បាស់ ប៉ុន្តែ ការនិយាយ​ទូរស័ព្ទ​ច្រើនពេក ពិតណាស់ វា​នឹង​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ដោយសារ​តែ​ជាតិ​វិទ្យុ​សកម្ម និង​កម្តៅ​របស់​ទូរស័ព្ទ​។​

​ទោះបីជា​យ៉ាងណា មិន​មាន​ភស្តុតាង​ជាក់លាក់​ណា ដែល​បង្ហាញ​ថា ការប្រើប្រាស់​ត្រចៀក​ខាងឆ្វេង អាច​កាត់បន្ថយ​គ្រោះថ្នាក់​នោះទេ ប៉ុន្តែ យើង​គួរតែ​ធ្វើ​តាម​ការណែនាំ​នេះ​។​

​ការសិក្សា​ដោយ​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​ហ្វាំង​ឡ​ង់ បានបង្ហាញ​ថា ការប៉ះពាល់​ទៅនឹង ជាតិ​វិទ្យុសកម្ម ដែល​មាន​នៅក្នុង​ទូរស័ព្ទ អាច​បំផ្លាញ​ដល់​របាំង​ការពារ​ខួរក្បាល ហើយ​នឹង​ធ្វើឲ្យ​ខួរក្បាល​ជួប​បញ្ហា​នានា ដោយ​មិន​ដឹង​មូលហេតុ​។​
​វា​មិន​ច្បាស់​! មិន​មាន​ភស្តុតាង​! ប៉ុន្តែ វា​ក៏​ជា​សារ ដើម្បី​ដាស់តឿន​មនុស្ស​យើង ឲ្យមាន​ការប្រុងប្រយ័ត្ន ក្នុង​ការប្រើប្រាស់​ទូរស័ព្ទ​។​

​តាម​យោបល់​របស់​គ្រូពេទ្យ ប្រចាំ​គេហទំព័រ health.com.kh បានឲ្យដឹងថា ៖ ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន អ្នក​គួរតែ​មាន​ភាព​ឆ្លាត​វៃ ក្នុង​ការប្រើប្រាស់​ទូរស័ព្ទ ដូចជា ៖

-​    ​ប្រើ​ទូរស័ព្ទ តែ​ពេល​ចាំបាច់​
-​    ​កុំ​ទុក​ទូរស័ព្ទ នៅ​ជិត​ខ្លួន​ពេក ជាពិសេស ពេល​គេង​
-​    ​ដាក់​ទូរស័ព្ទឲ្យ​នៅ​ឆ្ងាយ​ពី​ត្រចៀក​បន្តិច ពេល​និយាយ​ឆ្លើយឆ្លង​គ្នា​
-​    ​កុំ​ប្រើ​ទូរស័ព្ទ ពេល​ពេល​ឡើង​កម្តៅ​។​

​តើ​អ្នកដឹង​ទេ​ថា ពេល​អ្នក​ហៅ​ទូរស័ព្ទ​ចេញ ទូរស័ព្ទ​នឹង​ប្រើ​រលកសញ្ញា (​កម្លាំង​សេវា​) ខ្ពស់បំផុត (២ វ៉ាត់ ឬ ៣៣ dbi) ដូច្នេះ អ្នក​មិន​ត្រូវ​យក​វា​ដាក់​ជាប់​ត្រចៀក​ទេ បើ​គេ​មិន​ទាន់​ឆ្លើយតប​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។