ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២១

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២១

​កូន​របស់​អ្នក មាន​ទម្ងន់​ប្រហែលជា ៣៤០ ក្រាម និង​មាន​ប្រវែង​ប្រហែល​ជា ២៦ សង់ទីម៉ែត្រ គឺ​ប៉ុន​នឹង​ផ្លែ​ការ៉ុត​។ អ្នក​ប្រហែល​ជា​កត់សម្គាល់ កាន់តែ​ច្បាស់​ថា គេ​កំពុងតែ​មាន​សកម្មភាព​ជាច្រើន នៅក្នុង​ពោះ​របស់​អ្នក​។ ប្រហែលជា​គេ​កំពុងតែ ប្រលែង​លេង​នឹង​អ្នកផង​ក៏​មិនដឹង​។ ម្យ៉ាងវិញទៀត អ្នក​ក៏​អាច​ដឹង​ខ្លួន​ឯង​ផងដែរ អំពី​របៀប​ទាក់ទង​ជាមួយ​កូន ឬ​វិធីសាស្ត្រ​លេង​ជាមួយ​គេ​ជា​ដើម​។ ក្រៅពីនេះ ត្របកភ្នែក និង​រោមភ្នែក​របស់គេ ចាប់ផ្តើម​លេច​រូបរាង ហើយ​ប្រសិនបើ​គេ​ជា​ក្មេងស្រី​វិញ ប្រដាប់​ភេទ​របស់គេ ប្រហែល​ជា​ពេញ​លក្ខណៈ​ហើយ​។​

​ការផ្លាស់ប្តូរ​ជីវិតរ​បស់​អ្នក​
​អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា ដូច​ធម្មតា​អញ្ចឹង ទាស់​តែ​តឹង​ពោះ ពិបាក​ស្លៀកពាក់ និង​ពិបាកធ្វើ​ចលនា​ប៉ុណ្ណោះ​។ យ៉ាងណាមិញ អ្នក​មិន​ទាន់​ឈប់​ត្រឹម​នេះ​នោះ​ទេ ដូច្នេះ អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ត្រួតពិនិត្យ គីឡូ​របស់​អ្នក​ឲ្យ​មែនទែន​។ ប្រសិនបើ​អ្នក​មិនសូវ​ស្រួលខ្លួន​ទេ ចូរ​សម្រាក​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន​។​

​អ្នក​ប្រហែល​ជា​កត់សម្គាល់ឃើញ​ថា ស្បែក​ឡើង​ស្រអាប់ ឬ​ខ្មៅ​ដោយ​កន្លែង ដែល​វា​អាច​បណ្តាលមកពី ការកើនឡើង​នៃ​ជាតិ​ប្រេង ក្នុង​រាងកាយ​របស់​អ្នក​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​អាច​ឧស្សាហ៍​ងូតទឹក ដុះ​សម្អាតខ្លួន​ជាមួយ​សាប៊ូ ឬ​ប្រើ​ផលិតផល​ផ្តល់​សំណើម សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម​។​
​អ្នក​ក៏​នឹង​អាច​ជួប បញ្ហា​ឡើង​សរសៃ​វ៉ែន​ផងដែរ ជាពិសេស គឺ​នៅ​នឹង​ជើង​។​

​សកម្មភាព​សម្រាប់​សប្តាហ៍​នេះ​
​ត្រៀម​ខ្លួន​ទិញ​សម្ភារៈ​នានា សម្រាប់​កូន​ឲ្យ​ហើយ​ទៅ​

​ពិតណាស់ មនុស្ស​ស្រី​ភាគច្រើន តែងតែ​ចង់​ដើរ​ផ្សារ ទិញ​នេះ ទិញ​នោះ ទុក​ឲ្យ​កូន​របស់​គេ ទោះបីជា​វា​មិនទាន់​ចាំបាច់​ក៏ដោយ ប៉ុន្តែ ដើម្បី​សប្បាយចិត្ត អ្នក​អាច​ទិញ​បាន តែ​ត្រូវ​គិត​អំពី​ថវិការ​របស់​អ្នក​ផងដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។