​សមយុទ្ធ​គ្រប់គ្រង​គ្រោះអាសន្ន​ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​ថ្ងៃទី​១៨ ខែធ្នូ

ខេត្ត​ព្រះសីហនុ​៖​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹងធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​គ្រប់គ្រង​គ្រោះអាសន្ន​របស់​អាកាសយា​ន​ដ្ឋា​ន​ខេត្ត​ព្រះសីហនុ​។ នេះ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។​

​សេចក្តីជូនដំណឹង​ដដែល​បន្តថា គោលបំណង​គឺ​ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​លើ​ការងារ និង​លើក​កំពស់​សមត្ថភាព​ចំណេះដឹង និង​កិច្ច​សហប្រតិបត្តិ​ស៊ីសង្វាក់​គ្នា​ក្នុង​ស្ថាប័ន​ពាក់​ពន្ធ​ដើម្បី ឆ្លើយតបបាន​នូវ​គ្រោះមហន្តរាយ​យន្តហោះ និង​ឧ​ប្ប​តិ​ហេតុ​នានា​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ក្នុង​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​៕ សូម​មើល​សេចក្តីជូនដំណឹង​លម្អិត​ដូចខាងក្រោម​៖

​សមយុទ្ធ​គ្រប់គ្រង​គ្រោះអាសន្ន​ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​ថ្ងៃទី​១៨ ខែធ្នូ