GMAC ស្នើឲ្យ រាជរដ្ឋាភិបាល មានវិធានការបន្ទាន់ ក្នុងការការពារ សន្តិសុខ សុវត្តិភាព និងទ្រព្យសម្បត្តិ របស់និយោជគ

ភ្នំពេញ៖ ដោយសារស្ថានភាព កុបកម្មដែលបង្ករឡើង ដោយក្រុមកុបករនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ដែលផ្តើមចេញ ពីរោងចក្រ Kingmaker (Cambodia) Footwear CO.,LTD តាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ រហូតមកនិងបានកំពុងបន្ត ក្នុងគោលដៅដើម្បី ទាមទាការតម្លើងប្រាក់ ឈ្នួលលើសពីការកំណត់របស់ គណៈកម្មការប្រឹក្សាការងារកន្លងទៅនោះ និងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ទ្រពសម្បត្តិរបស់រោងចក្រ សហគ្រាសនៅក្នុងតំបន់នោះ ព្រមទាំងបង្កគ្រោះថ្នាក់ ដល់និយោជក កម្មករ និងនិយោជិតដែលមិនមែន ជាកុបករទៀតផង។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានមើលឃើញថាសកម្មភាពហិង្សាដែលបាន កើតឡើង ជាដដែលៗជារៀងរាល់ឆ្នាំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អារម្មណ៍ និងទស្សនៈវិស័យរយៈពេល វែងរបស់អ្នកវិនិយោគ ។ នៅថ្ងៃទី១៧ខែធ្នូនេះ សកម្មភាពផលិតកម្មនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសទាំង មូលត្រូវបានបញ្ឈប់ទាំងស្រុង ហើយការខាតបង់មានទំហំរាប់លានដុល្លារ។

ដូច្នេះ GMAC ដែលជាតំណាងនិយោជក ក្នុងវិស័យកាត់ដេរ និងស្បែកជើង អំពាវនាវដល់រាជរដ្ឋាភិបាល ពិសេស ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចាត់វិធានការសមស្រប និងមានប្រសិទ្ធភាពជាបន្ទាន់ ក្នុងការការពារ សន្តិសុខ និងសុវត្ថិភាពរបស់អ្នកវិនិយោគ និងទ្រពសម្បត្តិរបស់ពួកគេ ព្រមទាំងទប់ស្កាត់ឲ្យខាងតែបាន នៅរាល់ សកម្មភាពហិង្សាផ្សេងៗដែលល្មើសច្បាប់របស់កម្ពុជា។

GMAC បានរំលឹកផងដែរថា ចំពោះបងប្អូនកម្មករនិយោជិត សហជីព សមាគមទទួលស្គាល់សិទ្ធក្នុងការទាមទារ តែរាល់សកម្មភាពទាំងឡាយត្រូវធ្វើឡើងប្រកបដោយសន្តិវិធី និងអនុលោមទៅតាមនិតិវិធីច្បាប់ជាធរមាន ។  សកម្មភាពហិង្សាខាងលើមិនអាចឆ្លុះបញ្ចាំងពីអត្តចរិតដែលប្រកបដោយការពិចារណា និងសេចក្តីថ្លៃថ្នូរនោះ បានទេ៕

GMAC ស្នើឲ្យ រាជរដ្ឋាភិបាល មានវិធានការបន្ទាន់ ក្នុងការការពារ សន្តិសុខ សុវត្តិភាព និងទ្រព្យសម្បត្តិ របស់និយោជគ

GMAC ស្នើឲ្យ រាជរដ្ឋាភិបាល មានវិធានការបន្ទាន់ ក្នុងការការពារ សន្តិសុខ សុវត្តិភាព និងទ្រព្យសម្បត្តិ របស់និយោជគ