ឈើប្រណីតមួយ រថយន្តកូរ៉េ លោតឆត្រ័ទៅ ប្រទេសវៀតណាម ត្រូវសមត្ថកិច្ច ស្ទាក់ចាប់ជាប់

តាកែវ ៖ កម្លាំងកងរាជអាវុធ ខេត្តតាកែវ បានធ្វើការស្ទាក់ចាប់ឈើ ប្រណីតដែលដឹកតាម រថយន្តកូរ៉េ៣ តោន កន្លះមួយគ្រឿង ក្នុងគោលបំណង យកទៅលក់ឲ្យក្រុមឈ្មួញ នៅប្រទេសវៀតណាម។ ហេតុការណ៏ស្ទាក់ចាប់ឈើនេះ បានកើតឡើងនៅវេលាម៉ោង១៩និង៥០នាទីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៥ នៅចំណុច ភូមិតុំ សង្កាត់រកាក្នុង ក្រុងដូនកែវ ។

យោងតាមសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងឲ្យដឹងថា ក្រៅពីស្ទាក់ចាប់រថយន្តដឹក ឈើប្រណីត និងរថយន្តដឹកឈើនោះ សមត្ថកិច្ចកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួន មនុស្សចំនួនពីរនាក់ ដែលម្នាក់ ជាអ្នកបើកបរនិងម្នាក់ទៀត ជារួមដំណើរជាមួយ បញ្ជូនមកកាន់ទីបញ្ជាការ កងរាជអាវុធហេតុតាកែវ ដើម្បីសួរនាំ និងកសាងកំណត់ហេតុបញ្ចូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមច្បាប់ផងដែរ ។

បើយោងតាមប្រភព ពីសមត្ថកិច្ចតូចតាមបានលួចបង្ហើបថា រាល់ថ្ងៃនេះមានឈើ រាប់សិបរថយន្តបានដឹក ឈើប្រណីតៗ យកទៅលក់អោយក្រុមឈ្មួញវៀតណាម ។ ឈើទាំងអស់នោះ ត្រូវបានអ្នកមានខេត្តាកែវ ម្នាក់ឈ្មោះ ខុម និងមន្រ្តីនគបាលនិងមន្រ្តីកងរាជអាវុធហត្ថជាន់ខ្ពស់របស់ខេត្តតាកែវជាអ្នកកាងពីក្រោយ ។ ដោយពួកគេបានបង់លុយឲ្យគ្រប់ស្ថាប័នទាំងអស់ មានទាំងមេព្រៃ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ទើបដំណើរ ការរបបរកស៊ីខុសច្បាប់នេះ បានដំណើរការដោយរលូន ៕