ក្រសួងយុត្តិធម៌ កោះហៅ ប្រធានតុលាការ ព្រះរាជាអាជ្ញា នៅទូទាំងប្រទេស ប្រជុំពង្រឹង កិច្ចការអនុវត្តច្បាប់

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ បានចេញលិខិតផ្លូវការមួយ ដើម្បីកោះអញ្ជើញ ប្រធានតុលាការដំបូង រាជធានី-ខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី ខេត្តទាំងអស់ ចូលរួម កិច្ចប្រជុំនៅថ្ងៃទី២២ ខែធ្នូ នៅទីស្តីការក្រសួង។

លិខិតដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី អង្គវង្ស វឌ្ឍនា បានបញ្ជាក់ថា«យោងតាមសំណូមពរចំាបាច់ ក្នុងការពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ខ្ញុំសូមអញ្ជើញប្រធាន សាលាដំបូងរាជធានី  ខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី ខេត្ត ចូលរួមកិច្ចប្រជុំ អន្តរស្ថាប័ន( ក្រសួងយុត្តិធម៌ អគ្គស្នងការ នគរបាលជាតិ និងកងរាជអាវុធហត្ថ)  លើប្រធានបទ កិច្ចសហការអនុវត្តច្បាប់ រវាងតុលាការ អយ្យការ និងនគបាលយុត្តិធម៌ក្នុងការងារពង្រឹងសន្តិសុខសាធារណៈ បង្ការនិងបង្ក្រាបបទព្រហ្មទណ្ឌ»។

គួរបញ្ជាក់ថា ការបើកិច្ចដែលរៀបចំ ដោយក្រសួងយុត្តិធម៌នេះ បន្ទាប់ពីសង្កេតឃើញសកម្មភាពមួយចំនួនដូចជា ក្រុមចោរប្លន់ដោយអាវុធ បានកើតឡើងយ៉ាងកក្រើក នៅបណ្តាខេត្តនានាក្នុងប្រទេស ប៉ុន្តែសមត្ថកិច្ចមិនទាន់ បង្ក្រាបបានទាំងអស់៕

ដោយ៖ ស. សំណាង