ស្នងការដ្ឋាន ខេត្តមណ្ឌលគិរី បង្ហាញមុខចោរលួច រថយន្តពីរនាក់ ក្នុងមន្ទីរបរិស្ថាន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបង្ហាញ មុខជនសង្ស័យ ០២នាក់ ដែលបានលួចរថយន្ត ពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីសប្តាហ៍មុន។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ នេះបានលួចរថយន្តកាមរី ក្នុងមន្ទីរបរិស្ថាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីការស្រាវជ្រាវ និងស៊ើបអង្កេតរបស់កម្លាំងសមត្ថកិច្ចជំនាញ នៅល្ងាច ថ្ងៃទី១៦ ខែធ្នូ ម្សិលមិញនេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន។

មន្រ្តីនគរបាលបានឲ្យដឹងទៀតថា ក្រោយពីធ្វើការបង្ហាញមុខក្រុមចោរលួចនេះ មន្រ្តីជំនាញ និងកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវធីច្បាប់៕

ស្នងការដ្ឋាន ខេត្តមណ្ឌលគិរី បង្ហាញមុខចោរលួច រថយន្តពីរនាក់ ក្នុងមន្ទីរបរិស្ថាន