កម្ពុជា-អាម៉េរិក បន្តជំរុញ កិច្ចសហប្រតិបត្តិការ ពង្រឹងគ្រប់គ្រង តំបន់ការពារធម្មជាតិ

ភ្នំពេញ៖ កម្ពុជា-អាម៉េរិក នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ បានរួមគ្នាប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការគ្រប់គ្រង តំបន់ការពារធម្មជាតិ ក៏ដូចជាការប្រើប្រាស់ ថាមពល ដែលអាចធានាបាន នូវការ អភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ការអះអាងរួមគ្នាបែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោក William A. Heidt ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលោក សាយ សំអាល់ បានឲ្យដឹងថា  ជំនួបនេះជាការបើកទំព័រ សករាជថ្មីនៃទំនាក់ទំនងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកលើវិស័យបរិស្ថាន ដោយភាគីទាំងពីរបានប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែស៊ីជម្រៅនិងទូលំទូលាយបន្ថែមទៀត ជាពិសេសលើការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាការប្រើប្រាស់ថាមពល ដែលអាចធានាបាន នូវការអភិវឌ្ឍដោយចីរភាព៕

កម្ពុជា-អាម៉េរិក បន្តជំរុញ កិច្ចសហប្រតិបត្តិការ ពង្រឹងគ្រប់គ្រង តំបន់ការពារធម្មជាតិ

កម្ពុជា-អាម៉េរិក បន្តជំរុញ កិច្ចសហប្រតិបត្តិការ ពង្រឹងគ្រប់គ្រង តំបន់ការពារធម្មជាតិ