ថ្ងៃ​នេះ ម្ចាស់​ផលិតកម្ម BKS​ ​រៀប​អាពាហ៍​ពិពាហ៍ជាមួយ​កូន​ក្រមុំជា​ពាណិជ្ជ​ករ ​

រាជ​ធានី​ភ្នំពេញ​ ៖ ម្ចាស់​ផលិតកម្ម​ប៊ី​ខេ​អេស​លោក​ឈុ​ន សុវណ្ណ​ភក្តី​ បាន​ចូល​រោងការ​ជា​ផ្លូវការ​ហើយ​ ក្រោយ​លេចឮ​ថា​ លោក​បាន​ជូន​ថ្លៃទឹកដោះ​ដល់​ភរិយា​របស់​លោក​ចំនួន​បី​ម៉ឺន​ដុល្លារ​រហូត​ល្បី​ពេញ​ពិភព​សិល្បៈ​ទៀត​ផង​។​

យ៉ាងណា​នោះ​ នេះជា​ព័ត៌មាន​ពិត​ ហើយ​កូនកំលោះ​កូនក្រមុំ​ដ៏​ស្រស់​សោភា​រូប​នេះ​បាន​សម្រេច​គោលដៅ​តាម​គន្លង​ប្រពៃណី​ ដោយ​បាន​រៀប​ការ​ពេញ​មុខមាត់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ​ធ្នូ​ ២០១៥​ នៅបុរី​វិមាន​ភ្នំពេញ​យ៉ាង​គ​គ្រឹ​កគ​គ្រេង​។

ក្នុង​​ពិធី​ហែ​ជំ​នួន​ និង​បំពាក់​ចិញ្ចៀន​នៃ​ពិធី​រៀប​មង្គលការ​របស់​លោក​ឈុ​ន សុវណ្ណ​ភក្តី​ ជាមួយ​កញ្ញា​ម៉ែ​ន ចេ​ន​នី​ត​ គេ​ឃើញ​មាន​វត្តមាន​អ្នកជំនួញ​ និង​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក​ ខៀវ​ កា​ញ៉ា​រី​ទ្ឋ​ ផ្តល់​កិត្តិយស​ជូនពរ​ជ័យ​ និង​តារា​ល្បីឈ្មោះ​មួយ​ចំនួន​ក៏បាន​បង្ហាញ​វត្តមាន​គ្រានោះ​ដែរ​។

​​មុន​ឈាន​ចូល​ដល់​ពិធី​រៀប​អាពាហ៍ពិពាហ៍​នេះ ​លោក​ភក្តី​បាន​ស្គាល់​កូនក្រមុំរយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​៕
  ​