Mesut Ozil ត្រៀម​បន្ត​កុងត្រា​ថ្មី​ជាមួយ Arsenal

Mesut Ozil ត្រៀម​បន្ត​កុងត្រា​ថ្មី​ជាមួយ Arsenal

កីឡាករ Mesut Ozil ត្រៀម​កាន់​​ប៊ិច​ស៊ីញ៉េ​លើ​ក្រដាស​​​បន្ត​កុងត្រា​ថ្មី ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ហើយ។ នេះ​​បើ​យោង​តាម​ប្រភព​ពី Metro។

 

ការ​បន្ត​កុងត្រា​ថ្មី​របស់​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់ ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នកគាំទ្រ Arsenal បន្ទាប់​ពី Ozil បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​រដូវកាល​ថ្មី បន្ទាប់​ពី​រូបគេ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួមក្រុម​ស៊ុតបញ្ចូល​ទី​ជា​ច្រើន​គ្រាប់ (១៣ដង) ដែល​កំណត់ត្រា​បញ្ជូន​បាល់​នេះ​ជិត​ស្មើគ្នា​ជាមួយ​កំណត់ត្រាបញ្ជូន​បាល់ច្រើន​បំផុត​របស់ Thierry Henry ក្នុង​១​រដូវកាល (២០ដង)។

 

Mesut Ozil ត្រៀម​បន្ត​កុងត្រា​ថ្មី​ជាមួយ Arsenal

 

ក្រោយ​ពី​ក្រុម​ទាំងមូល​កំពុង​លេង​ស៊ី​ចង្វាក់​គ្នា រហូត​ក្លាយ​ជា​គូ​ប្រជែង​តំណែង​កំពូល​តារាង លោក Wenger បាន​ព្យាយាម រក្សា​ទុក​កីឡាករ​ល្អៗ​របស់​ខ្លួន​ឲ្យ​នៅកីឡដ្ឋាន Emirates បន្ត​ទៅ​ទៀត។ ប្រភព​ព័ត៌មាន​បានឲ្យ​ដឹង​ថា កុងត្រា​ថ្មី​ដែល​ក្លិប​គ្រោង​ឲ្យ Ozil នឹង​មាន​តំលៃ ៨,២លាន​ផោន​ក្នុង​១ឆ្នាំ គឺជា​ចំនួន​ថ្លៃ​ពលកម្ម​ដែលថ្លៃ​បំផុត​ដែល Arsenal មិន​ធ្លាប់​ចំណាយ​ឲ្យ​កីឡាករ​ណា​ម្នាក់​ពី​មុន​មក។

 

គេ​មើល​ឃើញ​ថា​ថ្លៃឈ្នួល​ឯតទគ្គកម្ម​ខាង​លើ​អាច​ជា​ថ្នូរ​មួយ​សម្រាប់​ចង​ជើង​កីឡាករ​វ័យ​២៧​ឆ្នាំ បន្ទាប់​ពី​មានព័ត៌មាន​ជាច្រើន​បាន​ផ្សាយ​ថាក្លិប​ចាស់ Real Madrid ចង់​នាំ​ Ozil ត្រឡប់​ទៅ​អេស្ប៉ាញ​វិញ ដើម្បីជំនួស​តំណែង​កីឡាករ James Rodriguez៕

 

ចុចអាន៖ Real គ្រោង​ទិញ​យក​ Ozil វិញ បើ​លក់​ខ្សែ​បម្រើ​ម្នាក់​ចេញ​បាន

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ caughtoffside