ផ្ទុះការភ្ញាក់ផ្អើល ថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានជីវិតអមតៈ ដោយសារតែ​ រូបថត ប៉ុន្មានសន្លឹកនេះ

រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញអ៊ីនធឺណែត ក្នុងប្រទេសរុស្ស៊ី បានផ្ទុះការភ្ញាក់ផ្អើលមួយ យ៉ាងខ្លាំង ដោយនិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានជីវិតអមតៈ។

ផ្ទុះការភ្ញាក់ផ្អើល ថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានជីវិតអមតៈ ដោយសារតែ​ រូបថត ប៉ុន្មានសន្លឹកនេះ
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

ការភ្ញាក់ផ្អើលនោះ បានផ្ទុះឡើង បន្ទាប់ពីរូបថតប៉ុន្មានសន្លឹក ត្រូវបានចែកចាយ ពាសពេញ បណ្តាញអ៊ីនធឺណែត ក៏ដូចជា បណ្តាញសង្គម ក្នុងប្រទេសរុស្ស៊ី។

គួរបញ្ជាក់ផងដែរថា រូបថតប៉ុន្មានសន្លឹកនោះ គឺបានបង្ហាញពី ទាហានរុស្ស៊ី ដែលមានមុខមាត់ ដូចទៅហ្នឹង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទើបធ្វើឲ្យមានភ្ញាក់ផ្អើល ថាលោក មានជីវិតអមតៈ ព្រោះក្នុងចំណោម រូបថត ប៉ុន្មានសន្លឹកនោះ មានមួយសន្លឹក ថតក្នុងឆ្នាំ ១៩២០ និងមួយសន្លឹកទៀត ថតក្នុងឆ្នាំ ១៩៤១ បើគិតមកដល់ ឆ្នាំ២០១៥ នេះវិញ មនុស្សនៅក្នុងរូបថត មានអាយុ មិនតិចជាង ១០០ឆ្នាំឡើយ។

បើតាមគេហទំព័រ Disclose.tv របស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា «នៅលើបណ្តាញសង្គម រូបថតពីឆ្នាំ១៩២០ និង ១៩៤១ នោះ ត្រូវបានគេចែកចាយ ជាបន្តបន្ទាប់ ដោយខ្លះ បានអះអាងថា វាគឺជារូបថត របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin»៕

តោះ! ចង់ដឹងយ៉ាងណា សូមទៅមើលរូបថតនោះ ទាំងអស់គ្នា៖

ផ្ទុះការភ្ញាក់ផ្អើល ថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានជីវិតអមតៈ ដោយសារតែ​ រូបថត ប៉ុន្មានសន្លឹកនេះ
រូបថតដែលធ្វើឲ្យ មានការភ្ញាក់ផ្អើលថា លោក Vladimir Putin មានអាយុអមតៈ 

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ផ្ទុះការភ្ញាក់ផ្អើល ថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានជីវិតអមតៈ ដោយសារតែ​ រូបថត ប៉ុន្មានសន្លឹកនេះ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2015/12/17  Category:ប្លែកៗ