ត្រី​ប្រហុក​ឆ្នាំនេះ ថោក​ជាង​បណ្តា​ឆ្នាំមុនៗ​

ត្រី​ប្រហុក​ចាប់ផ្តើម​ត្រូវ​ហើយ ចាប់តាំងពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ដាយ​លេខ​១៥ ស្ថិតនៅ​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកណ្តាល លើក​ម្តងៗ​បាន​ត្រី​ប្រមាណ​ជា ២​តោន​។ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ត្រី​ប្រហុក​នៅតែ​បន្ត​ត្រូវ​ចាប់ពី ២ ​តោន ទៅ ៣​ តោន ក្នុង​រយៈពេល​មួយ​ម៉ោង នៅពេលនេះ ត្រី​ប្រហុក​មានតម្លៃ​ពី ៦០០​ រៀល ទៅ ៨០០ ​រៀល ក្នុង ១ ​គីឡូក្រាម​។​

ត្រី​ប្រហុក​ឆ្នាំនេះ ថោក​ជាង​បណ្តា​ឆ្នាំមុនៗ​

រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ និង​នេសាទ បានចេញ​សេច​ក្ថី​ជូនដំណឹង​មួយ​ស្ដីពី រដូវ​ធ្វើ​ប្រហុក ផ្អក ក្នុង​រដូវ​នេសាទ​ឆ្នាំ ២០១៥-២០១៦​ នេះ ការធ្វើ​អាជីវកម្ម នេសាទ នៅតាម​បណ្ដា​គន្លង ដាយ​ត្រី ដែល​នៅតាម​ដង​ទន្លេសាប អាច​នេសាទ​បាន​ច្រើន ចាប់ពី​ថ្ងៃ​៥​កើត ដល់ ថ្ងៃ​១៤​កើត ខែ​មិគសិរ ត្រូវ​នឹង​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី​២៤ ខែ ធ្នូ ឆ្នាំ ២០១៥ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ និង ​គ្មាន​ភ្លៀង​ធ្លាក់​។​

ត្រី​ប្រហុក​ឆ្នាំនេះ ថោក​ជាង​បណ្តា​ឆ្នាំមុនៗ​

​គួរ​បញ្ជាក់ដែរថា ត្រី​សម្រាប់ធ្វើ​ប្រហុក កាលពី​ឆ្នាំ២០១៣ មានតម្លៃ​ចន្លោះ​ពី ៨០០ ទៅ ១២០០​ រៀល ក្នុង ១ ​គីឡូក្រាម​។ នៅ​ឆ្នាំ២០១៤ ត្រី​ប្រហុកមានតម្លៃ​ចន្លោះ​ពី ១៨០០ ​រៀល ទៅ ២០០០​ រៀល​ក្នុង ​១ ​គីឡូក្រាម​។​ដោយឡែក​នៅក្នុង​ឆ្នាំ​២០១៥ នេះ​វិញ ត្រី​សម្រាប់ធ្វើ​ប្រហុក មានតម្លៃ ចន្លោះ​ពី ​៦០០ ​រៀល​ទៅ ​៨០០ រៀល​ក្នុង​ ១​គីឡូក្រាម គឺមាន​តម្លៃថោក​ជាង​បណ្តា​ឆ្នាំមុនៗ​៕ សុទ្ធ គឹម​សឿន​
ត្រី​ប្រហុក​ឆ្នាំនេះ ថោក​ជាង​បណ្តា​ឆ្នាំមុនៗ​

ត្រី​ប្រហុក​ឆ្នាំនេះ ថោក​ជាង​បណ្តា​ឆ្នាំមុនៗ​

ត្រី​ប្រហុក​ឆ្នាំនេះ ថោក​ជាង​បណ្តា​ឆ្នាំមុនៗ​

ត្រី​ប្រហុក​ឆ្នាំនេះ ថោក​ជាង​បណ្តា​ឆ្នាំមុនៗ​