យក​គ្រឿង​ចក្រ​​កាយដី​ជម្រៅ​១ម៉ែត្រ​បានកំណប់​​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​

ខេត្តបន្ទាយមានជ័យ ៖ អ្នក​ភូមិ​ម្នាក់​កាយ​ដី​ដាក់​បាត​ផ្ទះ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​មាន​គ្រាប់​B40 ចំនួន​៥​គ្រាប់ ម្សៅ TNT​ចំនួន​៦​ដុំ ដែល​សល់​ពី​សម័យ​សង្គ្រាម កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ២០១៥ ស្ថិត​នៅ​ភូមិ​ឌឺ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ។

មន្ត្រី​នគ​បាល​ស្រុក​ថ្មពួក​បាន​ប្រាប់​ថា នៅ​ពេល​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ គឺ​មាន​ម្ចាស់ផ្ទះ​បាន​ជួល​គ្រឿងចក្រ​កាយ​ដី​ចាក់​បាត​ផ្ទះ ហើយ​ពេល​ដែល​កាយ​ជម្រៅ​ប្រមាណ​ជិត​១​ម៉ែត្រ ក៏​ប្រទះ​ឃើញ ។

ពេល​ឃើញ​ម្ចាស់ផ្ទះ និង​អ្នកបើកបរ​គ្រឿងចក្រ​បាន​រាយការណ៍​ជូន​កម្លាំង​នគ​បាល​ប៉ុស្តិ៍​ឃុំ​គោក​កឋិន ចុះ​មក​ពិនិត្យ​មើល​គ្រាប់ ដែល​ជីក​ប៉ះ គឺ​គ្រាប់​នៅ​សល់​ពី​សម័យ​សង្គ្រាម ដែល​ត្រូវ​បាន​គេ​យក​មក​កប់​ចោល ដែល​មានគុណ​ភាព​ប្រមាណ​៣០% ។

មន្ត្រី​នគ​បាល​រូប​នោះ​បន្ត​ថា ក្រោយ​ពេល​ចុះ​ពិនិត្យ​មើលឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ កម្លាំង​នគរបាល​ទទួល​បន្ទុក​អាវុធ​ជាតិ​ផ្ទុះ​ស្រុក​ថ្មពួក បាន​ប្រគល់​ជូន​កម្លាំង​ស៊ី​ម៉ាក់ ដើម្បី​ទទួលយក​ទៅ​កម្ទេច​ចោល ៕

  • យក​គ្រឿង​ចក្រ​​កាយដី​ជម្រៅ​១ម៉ែត្រ​បានកំណប់​​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2015/12/17  Category:ក្នុងស្រុក